​​​​​​​​​​​​​​​​​​​​​​​​ការសិក្សា៖​​​​​រញ្ជួយ​ដី​​​ដ៏​ខ្លាំង​សម្បើម​​អាច​​​​កើត​ឡើង​​​នៅ​បង់ក្លាដេស​ និង​ឥណ្ឌា​

ការសិក្សាថ្មី មួយបានរកឃើញថាគ្រោះរញ្ជួយដីដ៏មហិមា នៅប្រទេសបង់ក្លាដេស និងឥណ្ឌា អាចនឹងធ្វើឲ្យប៉ះពាល់ដល់មនុស្សជាង ១៤០លាននាក់នាពេលខាងមុខ។

​​​​​​​​​​​​​​​​​​​​​​​​ការសិក្សា៖​​​​​រញ្ជួយ​ដី​​​ដ៏​ខ្លាំង​សម្បើម​​អាច​​​​កើត​ឡើង​​​នៅ​បង់ក្លាដេស​ និង​ឥណ្ឌា​

ក្រុមអ្នកវិទ្យាសាស្ត្រ បាននិយាយថា ពួកគេបានរកឃើញភស្តុតាងថ្មីៗមួយចំនួន គឺមានស្រទាប់ចលនាតិចតូនិកចំនួនពីរ កំពុងស្ថិតក្រោមដីសណ្ដទន្លេដ៏ធំ Ganges និង Brahmaputra ។ ក្នុងនោះប្រជាជនជាង ១៤០លាននាក់ អាចនឹងទទួលផលប៉ះពាល់ ប្រសិនបើព្រំប្រទល់នៃចលនាទាំងពីរធ្លុះធ្លាយ ដែលបង្កជាទឹកជំនន់ដ៏ខ្លាំងសម្បើម ហើយចូលវាយលុកក្នុងតំបន់មានប្រជាជនរស់នៅច្រើន។

ក្រុមអ្នកជំនាញដដែលប៉ាន់ស្មានថា ស្រទាប់នេះកកើតឡើងដោយដុំថ្ម និងមានអាយុកាលយ៉ាងតិច៤០០ឆ្នាំ ដែលអាចបង្កើតកម្លាំងរញ្ជួយដល់ទៅ ៩ រិចទ័រ ក្រោមស្រទាប់ផែនដីក្នុងប្រទេសបង់ក្លាដេស និងមាត់មហាសមុទ្រឥណ្ឌា។

ចំណែកក្រុមអ្នកស្រាវជ្រាវរូបរាង និងទំនាញផែនដីអាមេរិក បានគូសបញ្ជាក់ថា តំបន់មួយស្ថិតក្រោមឧបទ្វីបឥណ្ឌាមានចលនាតិចតូនិកកំពុងរំកិលខ្លួនបន្តិចម្ដងៗ ទៅកាន់តំបន់មួយផ្សេងទៀតត្រូវគេហៅថា “Subduction  Zone” ដែលវាបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្ស ដូចកាលរញ្ជួយដីលើកមុននៅប្រទេសនេប៉ាល់ រំកិលជួរភ្នំហិមាល័យដែរ។ ទោះជាយ៉ាងណា ក្រុមអ្នកជំនាញខាងលើ មិនអាចកំណត់ថាវាកើតឡើងពេលណាជាក់ច្បាស់ទេ ឬអាច៥០០ឆ្នាំទៀត៕

​​​​​​​​​​​​​​​​​​​​​​​​ការសិក្សា៖​​​​​រញ្ជួយ​ដី​​​ដ៏​ខ្លាំង​សម្បើម​​អាច​​​​កើត​ឡើង​​​នៅ​បង់ក្លាដេស​ និង​ឥណ្ឌា​ ​​​​​​​​​​​​​​​​​​​​​​​​ការសិក្សា៖​​​​​រញ្ជួយ​ដី​​​ដ៏​ខ្លាំង​សម្បើម​​អាច​​​​កើត​ឡើង​​​នៅ​បង់ក្លាដេស​ និង​ឥណ្ឌា​

ប្រភព៖ sabay

  • ​​​​​​​​​​​​​​​​​​​​​​​​ការសិក្សា៖​​​​​រញ្ជួយ​ដី​​​ដ៏​ខ្លាំង​សម្បើម​​អាច​​​​កើត​ឡើង​​​នៅ​បង់ក្លាដេស​ និង​ឥណ្ឌា​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/07/14  Category:ជីវិតនិងសង្គម
Tags: