រាជវាំង​ជប៉ុន ច្រានចោល​ព័ត៌មាន​ថា ព្រះ​ចៅ​អធិរាជ Akihito គ្រោង​ដាក់រាជ្យ​ក្នុងពេល​ឆាប់ៗ

រាជវាំង​ជប៉ុន ច្រានចោល​ព័ត៌មាន​ថា ព្រះ​ចៅ​អធិរាជ Akihito គ្រោង​ដាក់រាជ្យ​ក្នុងពេល​ឆាប់ៗ

(តូក្យូ)៖ ព្រះបរមរាជវាំងជប៉ុន បានប្រកាសនៅមុននេះបន្តិចថា ព្រះចៅអធិរាជ Akihito មិនមានរាជបំណងណាមួយ ក្នុងការដាក់រាជ្យនោះទេ ហើយខ្លួនសូមច្រានព័ត៌មាននេះ ចោលទាំងស្រុងតែម្តង។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិចដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦។

គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃម្សិលមិញនេះ ទូរទស្សន៍ NHK របស់ជប៉ុន ដែលអះអាងថាខ្លួនទទួលបានព័ត៌មានពី ប្រភពដ៏គួរឲ្យទុកចិត្តក្នុងរាជវាំងបានចេញផ្សាយថា ព្រះចៅអធិរាជដែលមានព្រះជន្ម៨២ព្រះវស្សាទៅហើយ នឹងធ្វើការដាក់រាជ្យ ក្នុងពេលឆាប់ៗខាងមុខនេះ ថ្វាយទៅព្រះរាជបុត្រារបស់ ព្រះអង្គជាអ្នកស្នងរាជ្យបន្ត។

ចំពោះសែរាជវង្សរបស់ព្រះចៅអធិរាជ Akihito នេះ បានបន្តមករយៈពេលជាង ២,៦០០ឆ្នាំមកហើយ ដោយឡែក សម្រាប់ការប្រកាសដាក់រាជក៏ មិនធ្លាប់កើតមាននោះដែរក្នុងរយៈពេល ២០០ឆ្នាំមកនេះ។ ប្រសិនបើជាការពិត មែននោះ វាប្រាកដជាកើតមាននូវក្តីតក់ស្លុតខ្លាំងសម្រាប់ប្រទេសជាតិជប៉ុនទាំងមូល ខណៈគ្រួសាររាជវង្ស ត្រូវបានចាត់ទុកជានិមិត្តរូបនៃស្ថិរភាព និង ភាពអមតៈនៃប្រជាជាតិជប៉ុនទាំងមូល៕

ប្រភព៖ dnt-news

  • រាជវាំង​ជប៉ុន ច្រានចោល​ព័ត៌មាន​ថា ព្រះ​ចៅ​អធិរាជ Akihito គ្រោង​ដាក់រាជ្យ​ក្នុងពេល​ឆាប់ៗ已关闭评论
  • 34 views
  • Hide Sidebar
    A+
Publish on:2016/07/14  Category:ជីវិតនិងសង្គម
Tags: