បុរស​វ័យ​៤០​ឆ្នាំ​ម្នាក់​ បាន​សម្រេច​ចិត្ត​ចង.ក​ នឹង​ដើម​ចន្ទី​​ ​ដោយ​ពុំ​ដឹង​មូលហេតុ

បុរស​វ័យ​៤០​ឆ្នាំ​ម្នាក់​ បាន​សម្រេច​ចិត្ត​ចង.ក​ នឹង​ដើម​ចន្ទី​​ ​ដោយ​ពុំ​ដឹង​មូលហេតុ



សៀមរាប ​៖ ​បុរស​គិត​ខ្លី ​វ័យ​៤០​ឆ្នាំ​ម្នាក់ ​​​បាន​សម្រេច​ចិត្ត​ធ្វើ​អត្តឃាត​ ដោយ​ចង.ក​ សម្លាប់​ខ្លួន​ នៅ​នឹង​ដើម​ចន្ទី​​ ហើយ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ ​​​​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៦ ​នៅ​ចំណុច​ខាង​ក្រោយ​​ស្នាក់​ការ​គណបក្ស​​ ស្រុក​ប្រាសាទបាគង​ ស្ថិត​​​ក្នុង​ភូមិ ឃុំ​បាគង​ ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប។

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ ដែល​​​ទៅ​ចោមរោម​មើល​សព​បុរស​គិត​ខ្លី​វ័យ​ប្រហែល​៤០​ឆ្នាំ​ ដែល​ចង.ក​ សម្លាប់​ខ្លួន​ បាន​នាំ​គ្នា​និយាយ​ថា ​បុរស​នេះ​ កាល​ម្សិលមិញ​ គេ​បាន​ឃើញ​ដើរ ​ទាំង​ទឹកមុខ​ក្រៀមក្រំ។ លុះ​ព្រឹក​ឡើង​វេលា​ម៉ោង​៧​និង ៣០​នាទី​ព្រឹក​ក៏​មាន​ភាព​ភ្ញាក់ផ្អើល​ឡើង​ថា ​បុរស​រូប​នោះ​បាន​ចង.ក​សម្លាប់​ខ្លួន​នៅ​នឹង​ដើម​ចន្ទី​​ជាមួយ​ខ្សែ​នីឡុង។

លោក​វរសេនីយ៍ទោ​ មិន​ចន្ថា អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង បាន​ប្រាប់​កម្ពុជា​ថ្មី​ឲ្យ​​ដឹង​ថា បុរស​រូប​នេះ​ បាន​​​​​ចង.ក​សម្លាប់​ខ្លួន​ ដោយ​ខ្លួនឯង​ មិន​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ឃាតកម្ម​ឡើយ។

លោក​វរសេនីយ៍ទោ​ មិន​ចន្ថា បាន​បញ្ជាក់​ទៀត​ថា បុរស​​​​ធ្វើ​អត្តឃាត​នោះ ​​ពុំ​មាន​អត្តសញ្ញាណ​នោះ ឡើយ​ ហើយ​បច្ចុប្បន្ន​សព​​​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​យក​ទៅកាន់​វត្ត​លលៃ រង់​ចាំ​ ក្រែង​មាន​ក្រុម​គ្រួសារ សាច់ញាតិ​ មក​រក៕