គោយន្តច្នៃ បុករថយន្តវីហ្គោ បណ្តាលឲ្យខូចខាត ទាំងសងខាង តែសំណាងល្អ មិនមានអ្នករបួស

រតនគិរី៖ គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយគោយន្តច្នៃ បុករថយន្តវីហ្គោ បណ្តាលឲ្យខូចខាត ទាំងសងខាង នៅម៉ោង ២៖៣៧នាទី រសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ ត្រង់ចំណុចបរកែវចាស់ ស្ថិតក្នុងភូមិ១ ឃុំឡាំមិញ ស្រុកបរកែវ ខេត្តរតនគិរី ។

នាយប៉ុស្តិ៍នគរបាល ឃុំឡាមិញលោក មិន រ៉េន បានប្រាប់ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយសារតែ គោយន្តច្នៃបើកបរ មិនប្រយ័ត្នទៅបុក រថយន្តវីហ្គោ បណ្តាលឲ្យខូចខាតផ្នែកខាងមុខ រួចអ្នកបើកគោយន្ត បើកទ្វាររត់គេចខ្លួនបាត់ ។

ចំណែកឯអ្នកបើករថយន្តវីហ្គោ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-9744 មានឈ្មោះ ម៉េង ចិត្តម៉ៃ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិ១ ឃុំឡាមិញ មុខរបរបុគ្គលិក គ្រឹះស្ថានស្ថាបនា ប៉ុន្តែពុំមានរងរបួសនោះទេ បន្ទាប់ពីធ្វើការស្រាវជ្រាវ កម្លាំងសមត្ថកិច្ចបានស្គាល់ អត្តសញ្ញាណម្ចាស់គោយន្តហើយ គឺកំពុងដាំសណ្តែក នៅក្រុមហ៊ុនក្រុងប៊ុក ស្រុកអណ្តូងមាស ។

សូមបញ្ជាក់ថា បច្ចុប្បន្នគោយន្តច្នៃ និងរថយន្តវីហ្គោត្រូវបាននាំ មករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាល ឃុំឡាមិញ ដើម្បីដោះស្រាយតាមច្បាប់ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា   បុរសម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់ មន្ទីរព្យាបាលភ្លាមៗ បន្ទាប់ពីជួប គ្រោះថ្នាក់ចារចរណ៍ រវាងរថយន្ត Hino និងគោយន្ត នៅវេលាម៉ោងប្រមាណ ៥ទៀបភ្លឺ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ ផ្លូវជាតិលេខ៥ ចំណុចភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ។

បើតាមសាក្សីបញ្ជាក់ថា រថយន្ត Hino បានបុកគូត គោយន្ដកន្ត្រៃដឹកឈើ ក្នុងទិសដៅ ស្របទិសគ្នា ពីកើតទៅលិច បណ្តាលឲ្យអ្នកបើកបរ គោយន្ដកន្ត្រៃ ឈ្មោះ សេន សារិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិត្បែងជ្រុំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ របួសធ្ងន់បញ្ជូនទៅព្យាបាលបន្ទាន់ នៅមន្ទីរពេទ្យបង្អែក សំពៅមាស។

សាក្សីបញ្ជាក់ទៀតថា ដោយឡែក អ្នកបើកបររថយន្ត រត់គេចខ្លួនបាត់ ដោយសុវត្ថិភាព បន្សល់ទុក វិញ្ញាបនបត្រ បញ្ជាក់ការសិក្សា ឈ្មោះ ផា ភួង ភេទប្រុស អាយុ២៤ឆ្នាំ ទីកន្លែងកំណើត ខេត្តព្រៃវែង បច្ចុប្បន្នរស់នៅ រាជធានីភ្នំពេញ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

គោយន្តច្នៃ បុករថយន្តវីហ្គោ បណ្តាលឲ្យខូចខាត ទាំងសងខាង តែសំណាងល្អ មិនមានអ្នករបួស

គោយន្តច្នៃ បុករថយន្តវីហ្គោ បណ្តាលឲ្យខូចខាត ទាំងសងខាង តែសំណាងល្អ មិនមានអ្នករបួស

គោយន្តច្នៃ បុករថយន្តវីហ្គោ បណ្តាលឲ្យខូចខាត ទាំងសងខាង តែសំណាងល្អ មិនមានអ្នករបួស