កម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែ ឃាត់ខ្លួនស្រ្ដីម្នាក់ ពីបទឆបោក តាមដីការរបស់តុលាការ (មានវីដេអូ)

(ភ្នំពេញ)៖ ស្ត្រីម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែ ចាប់ខ្លួនភ្លាមៗ ដោយអនុវត្តន៍តាមដីការ របស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានចោទប្រកាន់ពីបទឆបោក។ ករណីចាប់ខ្លួនស្ត្រី ខាងលើនេះ ត្រូវបានធ្វើឡើងនៅ​ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ នៅ​ចំណុចទល់មុខវត្តទួលសង្កែ ផ្លូវលេខ៩០៧ ក្រុម១០ ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

មន្ត្រីសមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែ បានឲ្យដឹងថា បន្ទាប់ពីទទួលបានដីការចាប់ខ្លួនលេខ២៥១ ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ដែលចុះហត្ថលេខាដោយលោក ហេង កេសរោ ចៅ ក្រមស៊ើបសួរ របស់សាលាដំបូងរាជធានីភ្នំពេញ ក៏បន្តស្រាវជ្រាវរហូត​ចាប់ខ្លួនស្ត្រីជាជនត្រូវចោទ បានតែម្ដង។ មន្ដ្រីដដែលបន្ដថា ស្ត្រីដែលត្រូវចាប់ខ្លួន ដោយជាប់ចោទពីបទឆបោក ​ឈ្មោះស៊ុន ស៊ីធា ហៅជីវ៉ា អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះលេខ៥២H ផ្លូវលំ ក្រុម១៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

បច្ចប្បន្ន ស្ត្រីខាងលើ ត្រូវបានកម្លាំងនគរបាលមូលដ្ឋាន ប៉ុស្ដិ៍ទួលសង្កែ បញ្ជូនទៅ​អធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដើម្បីបញ្ជូនបន្តទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ កាលពីរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ បានឆ្មក់ក្របួចជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភលើសេចក្ដីទុកចិត្ត ដែលបានបោកប្រាស់ជនបរទេសម្នាក់ទៀត កាលពីពេលកន្លងទៅ ដោយអ្នករត់ម៉ូតូរ៉ឺម៉កកង់បីម្នាក់នោះ ត្រូវបានបុរសជនជាតិស្បែកខ្មៅម្នាក់ទៀត ជួលឲ្យដឹកឥវ៉ាន់រើផ្ទះផ្លាស់ទៅកាន់ផ្ទះជួលមួយកន្លែងទៀត តែមិនដឹកយកទៅដាក់តាមគោលដៅនោះឡើយ បែរជាដឹកយកទៅកន្លែងផ្សេង និងបានរុះរើយករបស់មានតម្លៃ លុយកាក់មួយចំនួន ហើយគេចខ្លួនបាត់រហូត។

ជនសង្ស័យខាងលើ មានឈ្មោះ ថន រតនា អាយុ៣៦ឆ្នាំ មានទីលំនៅភូមិព្រែកតាអុង៣ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល។ ចំណែកបុរសស្បែកខ្មៅម្នាក់នោះ ឈ្មោះ PASCHAL CHIGBOGU អាយុ៥៣ឆ្នាំ ជាជនជាតិនីហ្ស៊េរីយ៉ា មានមុខរបរជាគ្រូបង្រៀនភាសាអង់គ្លេស នៅតាមបណ្ដាខេត្តក្រុងនានា មានដូចជា រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តក្រចេះ ខេត្តកណ្ដាល ខេត្តកំពង់ចាម និងខេត្តជាច្រើនទៀត និងស្នាក់នៅផ្ទះជួលក្នុងភូមិគោក ចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែ ឃាត់ខ្លួនស្រ្ដីម្នាក់ ពីបទឆបោក តាមដីការរបស់តុលាការ (មានវីដេអូ)

កម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែ ឃាត់ខ្លួនស្រ្ដីម្នាក់ ពីបទឆបោក តាមដីការរបស់តុលាការ (មានវីដេអូ)