សុគន្ធ ថេ​រ៉ា​យុ ខកចិត្ត​ខ្លាំង​នៅពេល​ចេញ​បទ Original Song

6 Videos


តារាចម្រៀងវ័យក្មេងមួយដួងដ៏មានប្រជាប្រិយភាពជ្រកនៅក្នុងទ្រនំផលិតកម្មថោន លោក សុគន្ធ ថេរ៉ាយុ បានសម្តែងសេចក្តីខកចិត្តយ៉ាងខ្លាំងចំពោះអ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលតែងតែចាំរិះគន់ ដោយលោកបាននិយាយថា អ្នកថាចាំតែថា ចំណែកឯអ្នកធ្វើវិញចាំតែធ្វើ តាមរយៈពាក្យសម្តីនេះដែរ ត្រូវបានលោក សុគន្ធ ថេរ៉ាយុ លើកឡើងក្រោយពេលរូបលោកបានចេញបទចម្រៀង Original Song មួយបទកាលពីថ្មីៗនេះ ។

P9

សុគន្ធ ថេ​រ៉ា​យុ ខកចិត្ត​ខ្លាំង​នៅពេល​ចេញ​បទ Original Song

ជាមួយនឹងការបង្ហាញអារម្មណ៍ខកចិត្តនេះផងដែរ លោក សុគន្ធ ថេរ៉ាយុ បានរំលេចសារមួយយ៉ាងវែង ដែលក្នុងសារនោះលោករៀបរាប់ថា«ពេលដែលបង្ហោះបទ copy មិនដឹងជាមនុស្សមកពីណាខ្លះទេចូលជេរ តែពេលបង្ហោះបទ Original Song មិនដឹងជាបាត់មុខពួកគាត់ហ្នឹងទៅណាអស់ទេ មិនឃើញមុខចូលមក សរសើរសោះ ហ៊ឺ! មនុស្សអើយមនុស្ស អ្នកថាចាំតែថា អ្នកធ្វើចាំតែធ្វើ អត់មានកម្លាំងចិត្តសោះខ្ញុំ បើអ៊ីចឹង ឱ្យគ្នាមានកម្លាំងចិត្តធ្វើ Original Song យ៉ាងម៉េច ? ឥឡូវនេះខ្ញុំបាននិយាយហើយថានឹងចាប់ផ្តើមធ្វើ Original song ចាំមើលឃើញមុខអ្នកជេរនឹងចូលមក comment សរសើរឬអត់?» ។

សុគន្ធ ថេ​រ៉ា​យុ ខកចិត្ត​ខ្លាំង​នៅពេល​ចេញ​បទ Original Song

ជាការពិតណាស់ វាជាភាពកម្សោយមួយនៅពេលសិល្បករខ្មែរចម្លងយកបទចម្រៀងពីបរទេសមកធ្វើ ជាបទចម្រៀងរបស់ខ្លួន ដែលរងនៅការរិះគន់ចំៗពីមហាជននោះ ប៉ុន្តែមហាជនគួរណាស់តែជួយលើក ទឹកចិត្តដោយ Comment សរសើរផងនៅពេលបទម្រៀង Original song របស់កូនខ្មែរត្រូវបានផលិត ចេញមកដើម្បីឲ្យពួកគាត់កម្លាំងចិត្តក្នុងការផលិតបទម្រៀងថ្មីបន្តទៅទៀត ៕ ជួន នូវ

សុគន្ធ ថេ​រ៉ា​យុ ខកចិត្ត​ខ្លាំង​នៅពេល​ចេញ​បទ Original Song
សុគន្ធ ថេ​រ៉ា​យុ ខកចិត្ត​ខ្លាំង​នៅពេល​ចេញ​បទ Original Song
សុគន្ធ ថេ​រ៉ា​យុ ខកចិត្ត​ខ្លាំង​នៅពេល​ចេញ​បទ Original Song