សម្តេចតេជោហ៊ុន សែន​ អញ្ជើញទៅដល់ប្រទេស​ម៉ុងហ្គោលីហើយ

រាជធានីភ្នំពេញ ៖ ​បើតាម Facebook ​សម្តេចតេជោ ហ៊ុន សែន ​បានឲ្យដឹងនៅប៉ុន្មាននាទីមុននេះថា ​សម្តេចអគ្គមហាសេនា​បតីតេ​ជោ ហ៊ុន សែន​ និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុន សែន ​ព្រមទំាងគណៈប្រតិភូជាន់ខ្ពស់​អមដំណើរបានអញ្ជើញ​ទៅដល់​រដ្ឋធានី​​អូឡង់បាទ័រ ​ប្រទេសម៉ុងហ្គោលីហើយ​នៅរសៀលថ្ងៃទី១៤ កក្កដា​ ២០១៦ ​ដើម្បីចូលរួមកិច្ចប្រជុំកំពូល​អាស៊ីអឺរ៉ុបលើកទី១១៕