បាត់​ប្តី​យូរ​តាម​រក​លើដំបូល ឃើញ​កំពុង​រួមរ័ក​ស្នេហា

បាត់​ប្តី​យូរ​តាម​រក​លើដំបូល ឃើញ​កំពុង​រួមរ័ក​ស្នេហា



រាជធានី​ភ្នំពេញ ៖ ប្ដី​ប្រពន្ធ​វ័យក្មេង​មួយគូ ដែល​រៀប​ការ​រយៈពេល​៤​ឆ្នាំ​មក​ហើយ ប៉ុន្តែ​នៅ​មិន​ទាន់​មានកូន​នៅឡើយ​នោះ ពេល​នេះ​បុរស​ជា​ប្ដី​បាន​ក្បត់ចិត្ត​ទៅ​មាន​ស្រី​ថ្មី ដែល​ជា​អនីតិជន​ទើប​មាន​អាយុ​១៤​ឆ្នាំ ។ ប៉ុន្តែ​នាង​ជា​ប្រពន្ធ
មិន​បានដឹង​ថា​ប្ដី​ក្បត់ចិត្ត​ទេ លុះដល់​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១១ ខែកក្កដា ទើប​បែក​ការណ៍ ខណៈ​ប្ដី​ប្រាប់​ថា​ទៅ​រក​ទិញ​ប្រេងខ្យល់​មួយ​ភ្លែត ស្រាប់តែ​បាត់​ជាង​កន្លះ​ម៉ោង​មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ ។

ផ្ទុយ​ទៅ​វិញ ពេល​នាង​ឡើង​ទៅ​លើដំបូល​ផ្ទះ​ជាន់​ទី​៤​ដែល​ពួក​នាង​ជួល​ស្នាក់​នៅ ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្រាប់តែ​ឃើញ​ប្ដី​កំពុង​រួមរ័ក​ជាមួយ​ក្មេង​ស្រី​យ៉ាង​ត្រេកត្រអាល​បំផុត ។ ខណៈនោះ​ភ្លើងកំហឹង​បាន​ឆាបឆេះ​ពេញ​ដើមទ្រូង ប៉ុន្តែ​នាង​មិន​បាន​ធ្វើ​អ្វី​ទៅ​តាម​កំហឹង​ភ្លាម​ទេ គឺ​បាន​ចុះ​មក​ក្រោម​ជាន់​ទី​១​ដែល​ជា​កន្លែង​ស្នាក់​នៅ​វិញ​។ បន្ទាប់​មក នាង​បាន​ប្រាប់​ឪពុក​ម្ដាយ​ក្មេង​ស្រី​ម្នាក់​នោះ​ឲ្យ​ទៅ​មើល ចំណែក​នាង​ក៏​ឡើង​ទៅ​តាម​ម្ដងទៀត​ដែរ ព្រមទាំង​យក​កាំបិត​បុ័ងតោ​ទៅ​ជាមួយ និង​ដេញ​កាប់​គូស្នេហ៍​ទាំង​ពីរ ប៉ុន្តែ​កាប់​មិន​បាន​ដោយ​ពួក​គេ​រត់គេច​ខ្លួន​រួច និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​យប់ ។

បុរស​ជា​ប្ដី​ឈ្មោះ អ៊ុ​ន ម៉ា​ប់ អាយុ​២២​ឆ្នាំ ជា​កម្មករ​សំណង់ មានស្រុក​កំណើត​នៅ​ស្រុក​ព្រះស្ដេច ខេត្ត​ព្រះ​វែង ប្រពន្ធ​ឈ្មោះ អ៊ុយ ស្រស់ អាយុ​២៥​ឆ្នាំ ជា​កម្មការិនី​រោងចក្រ សព្វថ្ងៃ​ទាំង​ពីរ​នាក់​ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​ខាងលើ ។ ដោយឡែក ក្មេង​ស្រី​ដែល​ជា​ស្រី​ស្នេហ៍​នោះ​ជា​កម្មការិនី​ចល័ត ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​នោះ​ដែរ ។

ស្ត្រី​ជា​ប្រពន្ធ​បាន​ឲ្យ​ដឹង​ថា នាង​និង​ប្ដី​បាន​រៀប​ការ​នឹង​គ្នា​រយៈពេល​ជាង​៤​ឆ្នាំ​ហើយ និង​មិន​ដែល​គិត​ថា​ប្ដី​មានចិត្ត​ក្បត់​ឡើយ ស្មានថា​ប្ដី​មានចិត្ត​ស្មោះត្រង់ ។ លុះ​ពេល​នេះ​ទើប​ដឹង​ពី​ពោះវៀនបត់ចន្ទាស​របស់​ប្ដី ដែល​ឆក់​ឱកាស​ត្រឡប់​ពី​ទិញ​ប្រេងខ្យល់​បែរជា​លួច​ឡើង​ទៅ​លំហែកាយ​នៅ​ជាន់​ទី​៤ នៃ​ផ្ទះ​ជួល​ដែល​ស្នាក់​នៅ​នោះ ។ ដោយសារ​បាត់​ប្ដី​យូរ​ពេក និង​សង្ស័យ​ថា ប្តី​ប្រហែលជា​ឡើង​ទៅ​លើដំបូល​ជាន់​ទី​៤​ក៏​ឡើង​ទៅ​តាម​រក ស្រាប់តែ​ឃើញ​ប្ដី​កំពុង​រួមរ័ក​ជាមួយ​ក្មេង​ស្រី​រូប​នោះ ។

ស្ត្រី​ជា​ប្រពន្ធ​បន្ត​ថា ក្រោយ​ពី​កើត​មានរឿង​រ៉ាវ​នេះ ប្ដី​របស់​នាង​បាន​គេចខ្លួន​មិន​ចូល​ផ្ទះ​ពេញ​មួយ​យប់ រហូត​ដល់​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​១២ ខែកក្កដា ទើប​ឃើញ​លោក​ប្ដី​កំពុង​ឈរ​នៅ​មុខ​រោងចក្រ​មួយ ស្ថិត​នៅ​ក្នុង​សង្កាត់​ខាងលើ នាង​ក៏​បាន​ឃាត់​នាំ​ទៅ​ប្រគល់​ឲ្យ​នគរបាល ហើយ​នាង​មិន​គាំទ្រ​ចំពោះ​ទ​ង្វើ​ដែល​ប្ដី​នាង​ប្រព្រឹត្ត​ក្បត់ចិត្ត​នាង​បែប​នេះ​ទេ ។ នាង​បាន​ដាក់​ពាក្យ​ប្ដឹង​ពី​ការ​ផិតក្បត់​នេះ រួម​ជាមួយ ក្រុម​គ្រួសារ​ខាង​ក្មេង​ស្រី​ម្នាក់​នោះ​ដែរ នាង​មិន​អាច​អត់ឱន​ឲ្យ​បាន​ឡើយ គឺ​សុំ​ឲ្យ​នគរបាល​ជួយ​ចាត់ការ​តាម​ផ្លូវច្បាប់ ។

ដោយឡែក ក្រុម​គ្រួសារ​ខាង​ក្មេង​ស្រី​ដែល​ជា​ស្រី​ស្នេហ៍​របស់​ប្ដី​នាង​នោះ បាន​ប្ដឹង​ពី​ទ​ង្វើ​ដែល​ប្តី​នាង​រំលោភ​បំពាន​កូនស្រី​គាត់​ជា​អនីតិជន និង​បាន​ទាមទារ​ឲ្យ​ចាត់ការ​តាម​ផ្លូវច្បាប់ ៕