កាន់​តំណែង​បាន​១៤​ថ្ងៃ សម្លាប់​ឈ្មួញ​គ្រឿងញៀន​១១០​នាក់ ត្រូវ​អង្គការ​សិទ្ធ​មនុស្ស​រិះគន់​យ៉ាង​ខ្លាំង

ក្រោមការដឹកនាំរបស់ប្រធានាធិបតីថ្មី លោក Rodrigo Duterte ដែលត្រូវបានគេស្គាល់ថា អ្នកដែលប្រើដៃធ្ងន់ក្នុងការដោះស្រាយវិបត្តិគ្រឿងញៀនក្នុងប្រទេសនោះ រដ្ឋាភិបាលហ្វីលីពីនបានប្រកាសថា មនុស្សចំនួន១១០នាក់ហើយ ដែលត្រូវគេសម្លាប់ចោល ព្រោះតែមានការពាក់ព័ន្ធនឹងគ្រឿងញៀន នេះបើគិតចាប់ពីថ្ងៃស្បថឡើងកាន់តំណែងរបស់លោក Duterte
ខណៈដែលប៉ូលិសធ្វើការបញ្ជាក់ឲ្យថា មនុស្សច្រើនជាង១១០នាក់ត្រូវបានសម្លាប់ ចំនួនអ្នកស្លាប់ពិតប្រាកដត្រូវបានគេជឿថា មានច្រើនជាងនេះ ព្រោះគេប្រទះឃើញសាកសពនៅតាមថ្នល់ជាច្រើនទៀត ដែលមានដាក់បដាបញ្ជាក់ថា អ្នកទាំងនោះបានពាក់ព័ន្ធនឹងសកម្មភាពជួញដូរ ឬប្រើប្រាស់គ្រឿងញៀន ធ្វើឲ្យក្រុមអង្គការសិទ្ធមនុស្សបារម្ភថា អំពើហិង្សាទាំងនោះ អាចនឹងលែងត្រូវបានគ្រប់គ្រងដោយអាជ្ញាធរ ហើយមនុស្សចាប់ផ្ដើមលែងគោរពច្បាប់ ។
វិធីសាស្ត្របង្ក្រាបគ្រឿងញៀនរបស់លោក Duterte ពិតជាមានប្រសិទ្ធភាពខ្លាំងណាស់ ជាក់ស្ដែងគ្រាន់តែការប្រកាសបើកសិទ្ធឲ្យពលរដ្ឋគ្រប់រូប អាចសម្លាប់អ្នកជួញដូរគ្រឿងញៀន និងអ្នកញៀនថ្នាំភ្លាម អ្នកញៀនថ្នាំរាប់ពាន់នាក់ ឈរតម្រង់ជួរចូលខ្លួនមកសារភាព តែទោះជាយ៉ាងនេះក្ដី ក្រោយពេលដែលមនុស្សជាច្រើនត្រូវគេសម្លាប់ជាបន្តបន្ទាប់ ព្រោះតែមូលហេតុនៃការប្រើប្រាស់ និងជួញដូរគ្រឿងញៀននេះ ក្រុមអង្គការសិទ្ធមនុស្សជាច្រើន បានរិះគន់ចំពោះវិធីសាស្ត្រដ៏មានប្រសិទ្ធភាពនេះ ។
មេធាវីការពារសិទ្ធមនុស្ស លោក Jose Manuel Diokno បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន AFP ថា “លោក Duterte បានធ្វើឲ្យមានអំពើហិង្សាផ្ទុះឡើងគ្រប់កន្លែង ដែលវាអាចធ្វើឲ្យគេមិនអាចក្ដោបក្ដាប់ស្ថានការណ៍ទាំងនោះបាន មិនត្រឹមតែប៉ុណ្ណោះ វាក៏អាចធ្វើឲ្យប្រជាជាតិនេះ ប្រែក្លាយជាកន្លែងដែលគ្មានការកាត់ទោសត្រឹមត្រូវដែរ”

គួរបញ្ជាក់ថា បុរសកណ្ដាប់ដៃវ័យ៧១ឆ្នាំរូបនេះ ធ្លាប់បានកំណត់ដាក់ផែនការ៦ខែ ដើម្បីបញ្ចប់ការឧក្រិដ្ឋកម្មគ្រឿងញៀន និងឧក្រិដ្ឋកម្មឯទៀត ហើយក្នុងនោះដែរ លោកក៏ធ្លាប់បានបញ្ជាក់ពីយុទ្ធនាការសម្លាប់មនុស្សរាប់ម៉ឺននាក់  ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម ព្រមទាំងប៉ូលិសដែលពាក់ព័ន្ធនឹងអំពើបែបនេះដែរ ៕

កាន់​តំណែង​បាន​១៤​ថ្ងៃ សម្លាប់​ឈ្មួញ​គ្រឿងញៀន​១១០​នាក់ ត្រូវ​អង្គការ​សិទ្ធ​មនុស្ស​រិះគន់​យ៉ាង​ខ្លាំងប្រភព៖ kqube

  • កាន់​តំណែង​បាន​១៤​ថ្ងៃ សម្លាប់​ឈ្មួញ​គ្រឿងញៀន​១១០​នាក់ ត្រូវ​អង្គការ​សិទ្ធ​មនុស្ស​រិះគន់​យ៉ាង​ខ្លាំង已关闭评论
  • 18 views
  • Hide Sidebar
    A+
Publish on:2016/07/14  Category:ជីវិតនិងសង្គម
Tags: