លោក​អភិបាលរង​ខេត្ត​ឧត្តរមានជ័យ​ ជួបពិភាក្សា​​ជាមួយ​ភាគី​ថៃ​ នៅ​ច្រក​ជប់​គគីរ

លោក​អភិបាលរង​ខេត្ត​ឧត្តរមានជ័យ​ ជួបពិភាក្សា​​ជាមួយ​ភាគី​ថៃ​ នៅ​ច្រក​ជប់​គគីរ

ឧត្តរមានជ័យ ​៖​ ​កាលពី​វេលា​ម៉ោង​១០​​ ដល់​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក​ ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ច្រក​ព្រំដែន​ជប់​គគីរ​-​សាយ​តា​គូ​(​ខាង​កម្ពុជា​)​ មាន​ជំនួប​ពិភាក្សា​រវាង​ភាគី​កម្ពុជា​-​ថៃ។

នៅ​ក្នុង​ជំនួប​ខាង​លើ​នោះ ​ភាគី​កម្ពុជា ដឹកនាំ​ដោយ​លោក វ៉ា​ត់ ប៉ា​រ៉ានី​ន អភិបាលរង​ខេត្ត​ឧត្តរមានជ័យ ​ហើយ​​ភាគី​ថៃ​ ដឹកនាំ​ដោយ​លោក​ឆាត ឆាយ រតនៈ​ផា​ណុប​ អភិបាល​ស្រុក​បាន​គ្រួ​ត ខេត្ត​បុរីរុំា។

សម្រាប់​ខ្លឹមសារ​​នេះ​ជំនួប​នោះ ​-​ភាគី​ទាំង​២​រួមគ្នា ត្រួតពិនិត្យ ទីតាំង​ទាំងសងខាង ​ដើម្បី​ឲ្យ​សមត្ថកិច្ច​ធ្វើការ មាន ទី​​១.​ទីតាំង​ដាក់​អូ​ស្គូ​រ​ ទី-២​ទីតាំង​ដាក់​បន្ទប់ទឹក​ ទី​៣. ​ការរៀបចំ​ធ្វើ​ពិធី​សម្ពោធ​បើក​ច្រក​អន្តរជាតិ​ជប់​គគីរ​ជា​ផ្លូវការ ​និង​ទី​៤. ការ​ត​បណ្ដាញ​អគ្គិសនី​ពី​ថៃ​មក​កម្ពុជា។ ចំពោះ​គម្រោង​ខាង​លើ​នឹង​ត្រូវ​​ធ្វើការ​​ជួប​គ្នា​បន្ត​ទៀត​នៅ​ថ្ងៃ​ទី​២១​និង​២៥ ខែ​កក្កដា ឆ្នាំ​២០១៦​នេះ៕