អាជ្ញាធរ​ខេត្ត​កោះកុង​ ផ្សព្វផ្សាយ​អំពី​ដីធ្លី​ ដែល​ត្រូវ​ចែក​ជូន​ពលរដ្ឋ​ ឃុំ​អណ្ដូង​ទឹក​ ដែល​គ្មាន​ដី​សង់ផ្ទះ

អាជ្ញាធរ​ខេត្ត​កោះកុង​ ផ្សព្វផ្សាយ​អំពី​ដីធ្លី​ ដែល​ត្រូវ​ចែក​ជូន​ពលរដ្ឋ​ ឃុំ​អណ្ដូង​ទឹក​ ដែល​គ្មាន​ដី​សង់ផ្ទះ



កោះកុង ​៖​ អាជ្ញាធរ​ខេត្ត​កោះកុង​កាលពី​ថ្ងៃ​ម្សិលមិញ​ បាន​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​អណ្ដូង​ទឹក ស្រុក​បុទុមសាគរ​ អំពី​ដី​ដែល​អាជ្ញាធរ​បែងចែក​សម្រាប់​សាងសង់​លំនៅឋាន ក្រោយ​ពី​ពួកគាត់​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ស៊ី​ណូ​ម៉ិច​ស៊ីម។

ពិធី​​​ផ្សព្វផ្សាយ​​នេះ ​បាន​ធ្វើ​ឡើង ​នៅ​សាលាឃុំ​អណ្ដូង​ទឹក ដោយ​មាន​ការចូលរួម​ពី​លោក​សុន តារា អភិបាលរង​ខេត្ត​កោះកុង​, លោក​អន ភារះ អភិបាលស្រុក​បុទុមសាគរ និង​ក្រុម​ការងារ​មួយ​ចំនួន​ទៀត។

លោក​អន ភា​រះ អភិបាលស្រុក​បុទុមសាគរ​បាន​លើក​ឡើង​ថា ដី​ដែល​ពុះ​ចែក​បងប្អូន​ប្រជាពលរដ្ឋ​នេះ ​មាន​ចំនួន​៥៣៩​ហិកតា​តែប៉ុណ្ណោះ និង​មិន​បាន​គ្រប់​ចំនួន​ដូច​បងប្អូន​ប្រជាពលរដ្ឋ​បាន​ស្នើ​សុំ​នោះ​ទេ ព្រោះថា​ដី​មាន​ចំនួន​តិច ចំណែក​ឯ​បងប្អូន​ប្រជាពលរដ្ឋ​មាន​ចំនួន​ច្រើន​គ្រួសារ។ ទោះជា​យ៉ាងណាក្តី រូបលោក​នឹង​ខិតខំ​ពុះពារ​ធ្វើការ​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​គ្រប់គ្នា បើ​ទោះបី​ជា​មាន​ចំនួន​តិចក្តី​ច្រើន​ក្តី៕

អាជ្ញាធរ​ខេត្ត​កោះកុង​ ផ្សព្វផ្សាយ​អំពី​ដីធ្លី​ ដែល​ត្រូវ​ចែក​ជូន​ពលរដ្ឋ​ ឃុំ​អណ្ដូង​ទឹក​ ដែល​គ្មាន​ដី​សង់ផ្ទះ