ជនជាតិ​ជប៉ុន​ម្នាក់​មាន​ជំងឺ​ផ្លូវ​ដង្ហើម​ជួយ​សង្គ្រោះ​មិនទាន់​ ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត

ជនជាតិ​ជប៉ុន​ម្នាក់​មាន​ជំងឺ​ផ្លូវ​ដង្ហើម​ជួយ​សង្គ្រោះ​មិនទាន់​ ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត



សៀមរាប ៖ មន្ត្រី​នគរបាល​បាន​ប្រាប់​ថា បុរស​ជនជាតិ​ជប៉ុន​ម្នាក់ ​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ ដោយសារ​ជំងឺ​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ​ ខណៈ​បញ្ជូន​មកដល់​មន្ទីរពេទ្យ។

ហេតុការណ៍​នេះ​ កើតឡើង​នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៦ វេលា​ម៉ោង​៣​រសៀល លុះដល់​វេលា​ម៉ោង​០២ និង១៥​នាទី ​នៅ​ភូមិ​សាលា​កន្សែង ​សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប។

លោក​វរសេនីយ៍ត្រី​ ខោល ស៊ុនភារម្យ​​ បញ្ជាការ​កង​រាជ​ឣាវុធ​ហត្ថ ​ក្រុង​សៀមរាប ​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ខាងលើ​មានឈ្មោះ KAITOSHIKI​ ភេទ​ប្រុស​ អាយុ​៥៨​ឆ្នាំ មាន​ដើម​កំណើត​ជា​ជនជាតិ​ខ្មែរ ​សញ្ជាតិ​ជប៉ុន​ មុខរបរ​ចូល​និវត្តន៍ កាន់​លិខិតឆ្លងដែន​លេខ TH3014071​ បើ​តាម​ការ​បញ្ជាក់​ពី​ក្រុម​គ្រូពេទ្យ ​បាន​ឲ្យ​សមត្ថកិច្ច​នគរបាល​យើង​ដឹង​ថា ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​នោះ​ ដោយសារ​ជនរងគ្រោះ​មាន​ជំងឺ​ប្រចាំ​កាយ​ដូចជា លើសឈាម​រ៉ាំរ៉ៃ​,​រលាក​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ​។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ជនរងគ្រោះ​ស្នាក់នៅ​ភូមិ​សាលា​កន្សែង​ សង្កាត់​ស្វាយដង្គំ ​ក្រុងសៀមរាប ​ហើយ​បាន​ចូល​ទៅ​សម្រាក​ព្យាបាល​ជំងឺ​ កាលពី​ថ្ងៃ​ទី​១៣ ​ខែ​កក្កដា ឆ្នាំ​២០១៦ វេលា​ម៉ោង​៣​រសៀល លុះដល់​វេលា​ម៉ោង​០២ និង​១៥​នាទី​ ចូល​ថ្ងៃ​ទី​១៤ ខែ​កក្ក​ដា ឆ្នាំ​២០១៦ បាន​ដាច់ខ្យល់​ស្លាប់​។ បច្ចុប្បន្ន​សព​ជនរងគ្រោះ​ ត្រូវ​បាន​តម្កល់ទុក​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប៕

ជនជាតិ​ជប៉ុន​ម្នាក់​មាន​ជំងឺ​ផ្លូវ​ដង្ហើម​ជួយ​សង្គ្រោះ​មិនទាន់​ ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត ជនជាតិ​ជប៉ុន​ម្នាក់​មាន​ជំងឺ​ផ្លូវ​ដង្ហើម​ជួយ​សង្គ្រោះ​មិនទាន់​ ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត