សព​លោក កែម ឡី នឹង​ត្រូវ​ដង្ហែ​ទៅ​ខេត្ត​តាកែវ​នៅ​ទី​១៧ កក្កដា

គណៈកម្មការ​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី បញ្ជាក់​នៅ​ល្ងាច​ថ្ងៃ​ទី​១៤ កក្កដា នេះ​ថា សព​លោក​បណ្ឌិត កែម ឡី នឹង​ត្រូវ​ដង្ហែ​ទៅ​កាន់​ខេត្ត​តាកែវ នៅ​ថ្ងៃ​អាទិត្យ ទី​១៧ ខែ​កក្កដា វេលា​ម៉ោង ៧​ព្រឹក។

លោក អ៊ី សារ៉ុម ប្រធាន​សមាគម​ធាងត្នោត និង​ជា​សមាជិក​គណៈកម្មការ​បុណ្យ​សព​មួយ​រូប​ដែរ​នោះ មាន​ប្រសាសន៍​ថា ការ​សម្រេច​ដង្ហែ​សព​ឆ្ពោះ​ទៅ​កាន់​ខេត្ត​តាកែវ ដែល​ជា​ទឹក​ដី​កំណើត​របស់​លោក កែម ឡី នៅ​ថ្ងៃ​អាទិត្យ គឺ​ធ្វើ​ឡើង​តាម​សំណូមពរ​ក្រុម​គ្រួសារ​នៃ​សព។

ក្បួន​ដង្ហែ​សព​​នឹង​ចេញ​ដំណើរ​ពី​វត្ត​ចាស់ ដោយ​ក្បួន​រថយន្ត និង​ថ្មើរ​ជើង ឆ្ពោះ​ទៅ​ផ្លូវ​ព្រះមុនីវង្ស សហព័ន្ធ​រុស្សី ដល់​រង្វង់​មូល​ចោមចៅ ទើប​បន្ថែម​ល្បឿន​យានយន្ត​ឆ្ពោះ​ដំណើរ​ទៅ​ខេត្ត​តាកែវ តាម​ផ្លូវ​ជាតិ​លេខ​៣។ លុះ​ដល់​អង្គ​តាសោម ក្បួន​ហែ​នឹង​បន្ថយ​ល្បឿន​ដោយ​ដំណើរ​យឺត និង​ថ្មើរ​ជើង​វិញ រហូត​ដល់​គោលដៅ នៅ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ ចំណែក​ឯ​កម្មវិធី​បុណ្យ ៧​ថ្ងៃ នឹង​ធ្វើ​នៅ​ថ្ងៃ​សុក្រ ទី​១៥ កក្កដា។

សូម​រង់ចាំ​អាន​និង​ស្ដាប់​សេចក្ដី​រាយការណ៍​ផ្ទាល់​បន្ថែម​អំពី​រឿង​នេះ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។