ហួសចិត្ត​៖ ហ្គេម Pokémon Go ធ្វើឱ្យ​ប្តី​ម្នាក់​ភ្លេច​ប្រពន្ធ​ដែល​កំពុង​ចូល​បន្ទប់វះកាត់​សម្រាលកូន

បន្ទាប់ពីកម្មវិធីហ្គេម Pokémon Go បានក្លាយជាចំណីអារម្មណ៍ថ្មី ក៏ដូចជាដ៏មានប្រជាប្រិយភាពបំផុតនោះ គេសង្កេតឃើញថា មានមនុស្សរាប់លាននាក់នៅលើសាកលលោកកំពុងតែឈ្លក់វង្វេងជាមួយវា ក្នុងនោះដែលមានមានអ្នកប្រើប្រាស់ស្មាតហ្វូនដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ចំនួន ៥ ភាគរយទូទាំងពិភពលោកកំពុងតែប្រើប្រាស់ ក៏ដូចជាកម្សាន្តជាមួយហ្គេមមួយនេះ ។

ហួសចិត្ត​៖ ហ្គេម Pokémon Go ធ្វើឱ្យ​ប្តី​ម្នាក់​ភ្លេច​ប្រពន្ធ​ដែល​កំពុង​ចូល​បន្ទប់វះកាត់​សម្រាលកូន

ទាក់ទងជាមួយហ្គេម Pokémon Go នេះដែរ កាលពីពេលថ្មីៗនេះបុរសជនជាតិអាមេរិកម្នាក់ឈ្មោះលោក Jonathan Theriot បានវង្វេងនឹងហ្គេមមួយនេះរហូតភ្លេចខ្លួនមើលប្រពន្ធដែលកំពុងតែសម្រាលកូនស្រីទី ៣ របស់ខ្លួន ហើយបើតាមប្រភពព័ត៌មានបានឲ្យដឹងថាការសម្រាលកូនរបស់ប្រពន្ធលោក Jonathan Theriot គឺដោយវិធីវះកាត់ដំណាក់កាលចុងក្រោយទៀតផង ។

ហួសចិត្ត​៖ ហ្គេម Pokémon Go ធ្វើឱ្យ​ប្តី​ម្នាក់​ភ្លេច​ប្រពន្ធ​ដែល​កំពុង​ចូល​បន្ទប់វះកាត់​សម្រាលកូន

លោក Jonathan Theriot បាននិយាយបន្ទាប់ពីប្រពន្ធរបស់គាត់សម្រាលកូនប្រកបដោយជោគជ័យថា «ក្នុងកំឡុងពេលនោះ (ក្នុងពេលដែលប្រពន្ធគាត់កំពុងសម្រាលកូន) Pidgey (តួអង្គក្នុងហ្គេម Pokémon Go) ដែលខ្ញុំស្រឡាញ់បានមកអង្គុយនៅលើគ្រែរបស់ខ្ញុំ ហើយខ្ញុំក៏ព្យាយាមតាមចាប់វា» ។

ហួសចិត្ត​៖ ហ្គេម Pokémon Go ធ្វើឱ្យ​ប្តី​ម្នាក់​ភ្លេច​ប្រពន្ធ​ដែល​កំពុង​ចូល​បន្ទប់វះកាត់​សម្រាលកូន

ព្រោះតែស្រឡាញ Pidgey ខ្លាំងពេកទើបលោក Jonathan Theriot ភ្លេចខ្លួនថាប្រពន្ធកំពុងសម្រាលកូន ដោយព្រោះតែហេតុនេះទើបមានអ្នកលេងបណ្ដាញទំនាក់ទំនងសង្គមចែកចាយរូបភាព «Imgur» ជាច្រើននាក់បានសរសេរនៅក្នុងប្រអប់បញ្ចេញមតិថា លោក Jonathan Theriot គួតែដាក់ឈ្មោះកូនស្រីដែលទើបសម្រាលនេះថា «Pidgey» ប៉ុន្តែទោះជាយ៉ាងណាលោក Jonathan Theriot និងប្រពន្ធឈ្មោះនាង Jessica បានដាក់ឈ្មោះកូនស្រីម្នាក់នេះថា Sage ជំនួសវិញ ។

ហួសចិត្ត​៖ ហ្គេម Pokémon Go ធ្វើឱ្យ​ប្តី​ម្នាក់​ភ្លេច​ប្រពន្ធ​ដែល​កំពុង​ចូល​បន្ទប់វះកាត់​សម្រាលកូន

គួបញ្ជាក់ដែរថាហ្គែម «Pokémon Go» ត្រូវបានបង្កើតឡើងដោយ «Niantic» ដែលជាក្រុមហ៊ុនផលិតកម្មវិធីកុំព្យូទ័រ និង ស្មាតហ្វូនដ៏ធំនៅសហរដ្ឋអាមេរិក និង មានទីស្នាក់ការកណ្ដាលនៅទីក្រុងសានហ្វ្រាន់ស៊ីស្កូ ហើយមកទល់នឹងពេលនេះហ្គេម «Pokémon Go» មានតម្លៃរហូតទៅដល់ជាង ២៦ ពាន់លានដុល្លារអាមេរិកឯណោះ ៕

ប្រភព៖ pmhotnews

  • ហួសចិត្ត​៖ ហ្គេម Pokémon Go ធ្វើឱ្យ​ប្តី​ម្នាក់​ភ្លេច​ប្រពន្ធ​ដែល​កំពុង​ចូល​បន្ទប់វះកាត់​សម្រាលកូន已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/14  Category:កំសាន្ត
Tags: