ឪពុកចុងចិត្តតិរច្ឆានចាប់រំលោភកូនស្រីប្តីដើមរហូតមានផ្ទៃពោះ

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ដែលជាឪពុកចុង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន ខណៈដែលម្តាយស្ត្រីរងគ្រោះបានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចមូលដ្ឋាន ។
ឪពុកចុងចិត្តតិរច្ឆានចាប់រំលោភកូនស្រីប្តីដើមរហូតមានផ្ទៃពោះ
ហេតុករណ៍នេះ បានកើតឡើងនៅវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចបន្ទប់ស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិស្វាយពក ឃុំស្វាយ ស្រុកសាមគ្គឺមានជយ័ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចដែលបានចុះដល់កន្លែងកើតហេតុបាននិយាយអោយដឹងថា ជនសង្សយ័ដែលជាឪពុកចុងរុំលោភកូនស្រីត្រូវបានគរស្គាល់ឈ្មោះ ភឿន ផល អាយុ៤៧ឆ្នាំ មានប្រពន្ធឈ្មោះ ព្រឿន យ៉េង អាយុ៣៧ឆ្នាំ រីឯជនរងគ្រោះមានឈ្មោះ ផ ស ម អាយុ២១ឆ្នាំ ពួគគាត់ទាំង៣នាក់ រស់នៅក្នុងភូមិស្វាយពក ឃុំស្វាយ ស្រុកសាមគ្គឺមានជយ័ ខេត្តកំពង់ឆ្នាំង ។

យោងតាមរបាយការណ៍បំភ្លឺរបស់ស្ត្រីរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុ ឪពុកចុងចិត្តតិរច្ឆានបានបន្លំច្របាច់ដោះឱបថើបខ្លួន ដោយឃើញធ្វើដូច្នេះជាច្រើនលើក ច្រើនសារ នាងក៏បាននិយាយប៉ាឯងធ្វើអឺចឹងមិនសមទេ ពេលនោះឪពុកចុងបាននិយាយគម្រាមនាងថា បើនៅអញ្ចឹងទៀត អញ់យកទាំងអស់គ្នា ពេលនោះ រូបនាងបាននិយាយប្រាប់ម្តាយអោយបានដឹង តែត្រូវបានម្តាយប្រាប់ត្រឡប់មកវិញ កុំអោយមានរឿងឈ្លោះប្រកែកគ្នាធំដុំនាំតែបែកបាក់គ្នា ។
ស្ត្រីរងគ្រោះបានអោយដឹងបន្ថែមទៀតថា នៅក្នុងខែមិនា ២០១៦ មិនចាំ ថ្ងៃ ឈ្មោះ ភឿន ផល ជាឪពុកចុងបានចូលមកក្នុងបន្ទប់របស់នាង ចាប់ឱបរូបនាងជាប់ ហើយចាប់រំលោភនាង រហូតបានសម្រេច ហើយបាននិយាយគំរាមកំហែង មិនអោយនិយាយប្រាប់ម្តាយបើនាងហ៊ានប្រាប់ គេនឹងសម្លាប់ចោលទាំងម្តាយ និងកូន ។

ប្រភពបន្តថា ក្រោយៗមកទៀត ឪពុកចុងចិត្តតិរិច្ឆានឈ្មោះ ភឿន ផល នៅតែបន្តបៀតបៀនមកលើរាងកាយរបស់នាង និងបន្តរំលោភនាងរហូតមានផ្ទៃពោះ។
ស្ត្រីរងគ្រោះខាងលើបានអោយដឹងទៀតថា រហូតដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅម៉ោង២២និង០០នាទិី ឪពុកចុងខាងលើបានយកអង្កត់អុសវាយធ្វើបាប ហើយគំរាមសម្លាប់នាង និងម្តាយ ដោយមិនអាចទ្រាំបាន ទើបសម្រេចចិត្តប្តឹងសមត្ថកិច្ចតែម្តង ។

លោកវរសេនីយ៍ទោ ឌុច ចំរើន ប្រធានការិយាលយ័ព្រហ្មទណ្ឌកំរិតធ្ងន់ ស្នងការនគបាលខេត្តកំពង់ឆ្នាំងបានអោយដឹងថា ឆ្លងតាមតាមការស្រាវជ្រាវជុំវិញហេតុការណ៍ខាងលើ ដោយផ្អែកតាមឯកសារខាងលើ និងការសន្និដ្ឋានរបស់សមត្ថកិច្ចថា ឈ្មោះ ភឿន ផល អាយុ៤៧ឆ្នាំ នៅភូមិស្វាយពក ឃុំស្វាយ ស្រុកសាមគ្គីមានជយ័ ខេត្តកំពង់ឆ្នាំង ប្រាកដជាបានរំលោភប្រព្រឹត្តឡើងកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ នៅចំណុចក្នុងបន្ទបស្ត្រីរងគ្រោះ ។

ក្រោយការស្រាវជ្រាវ ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការនគបាលខេត្តកំពង់ឆ្នាំងឃាត់ខ្លួនសាកសួរ កសាងឯកសារ ហើយគ្រោងនឹងបញ្ជូនទៅសាលាតំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់នៅថ្ងៃនេះផងដែរ ៕ ចន្ថា

ប្រភព៖ Nokorwatnews

  • ឪពុកចុងចិត្តតិរច្ឆានចាប់រំលោភកូនស្រីប្តីដើមរហូតមានផ្ទៃពោះ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/14  Category:កំសាន្ត
Tags: