ឡេង ធីតា ស្រឡាំងកាំង​ពេល​បាន​ជួប Idol ពិត​ក្នុង​ដួងចិត្ត​

6 Videos

កាលពីរាត្រីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៦ កន្លងទៅ អតីតបេក្ខនារី The Voice Cambodia រដូវកាលទី ២ កញ្ញា ឡេង ធីតា បានទៅចូលរួមជប់លៀងក្នុងកម្មវិធីជួបជុំគ្រួសារហង្សមាសមួយ នៅក្នុងគ្រានោះ ឡេង ធីតា បានជួបបេក្ខជនជាមិត្តភក្តិ គ្រូបង្វឹក រួមទាំងតារាហង្សមាសជាច្រើនដួង ដែលធ្វើឱ្យនាងមានអារម្មណ៍រំភើប សប្បាយរីករាយយ៉ាងខ្លាំង តែអ្វីដែលធ្វើឱ្យនាងកាន់តែសប្បាយ និង ភ្ញាក់ផ្អើលខ្លាំងនោះ គឺពេលបានជួបមុខផ្ទាល់តារាក្នុងដួងចិត្តរបស់នាង រហូតធ្វើឱ្យនាងគាំងនិយាយលែងចេញ ។

P9

ឡេង ធីតា ស្រឡាំងកាំង​ពេល​បាន​ជួប Idol ពិត​ក្នុង​ដួងចិត្ត​

តាមរយៈបទសម្ភាស អតីតបេក្ខនារី The Voice រដូវកាលទី ២ ឡេង ធីតា បាននិយាយទាំងក្តីរំភើបថា «ខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំងមែនទែន ពេលបានជួបមុខតារាក្នុងដួងចិត្តរបស់ខ្ញុំ ព្រោះនេះជាលើកដំបូងហើយ គាត់ពិតជាស្រស់ស្អាតខ្លាំងណាស់ ស្រឡាញ់គាត់ខ្លាំង» ។ នៅពេលយើងសួរដល់តារាក្នុងដួងចិត្តរបស់ ធីតា ជាតារាចម្រៀងដួងណានោះ នាងបានឆ្លើយដោយឥតសំចៃមាត់ថា «គឺបងស្រី យក់ ឋិតរដ្ឋា» ។ អ្វីដែលកាន់តែធ្វើឱ្យ ឡេង ធីតា រឹតតែភ្ញាក់ផ្អើលខ្លាំងគឺនៅពេលនាងឡើងបកស្រាយចម្រៀងមួយបទមានចំណងជើងថា «ឈឺចាប់មួយលានដង» នៅក្នុងកម្មវិធី ដោយនៅគ្រានោះគឺអ្នកនាង យក់ ឋិតរដ្ឋា បានឡើងពញ្ញាក់អារម្មណ៍នាងទាំងកណ្តាលទី ដែលធ្វើឱ្យ ឡេង ធីតា រំភើបចិត្តឥតឧបមា ហើយសឹងតែគាំងតែម្តងនៅលើឆាក ។ ឡេង ធីតា បានប្រាប់ថា នាងគឺរំភើបពេករហូតស្រក់ទឹកភ្នែក ហើយបានច្រៀងទាំងអួលអាក់ជាមួយអ្នកនាង យក់ ឋិតរដ្ឋា ទៀតផង ។

ឡេង ធីតា ស្រឡាំងកាំង​ពេល​បាន​ជួប Idol ពិត​ក្នុង​ដួងចិត្ត​

ជាមួយគ្នានោះដែរ ឡេង ធីតា បានថតរូបអនុស្សាវរីយ៍ជាច្រើនសន្លឹកជាមួយអ្នកនាង យក់ ឋិតរដ្ឋា ដែលជាតារាក្នុងដួងចិត្ត ។ ឡេង ធីតា ប្រាប់ថា នេះជាលើកដំបូងបំផុតដែលនាងបានជួបតារាក្នុងដួងចិត្ត ហើយបានថតរូបជាមួយយ៉ាងស្និទ្ធស្នាលបែបនេះ ។

ឡេង ធីតា ស្រឡាំងកាំង​ពេល​បាន​ជួប Idol ពិត​ក្នុង​ដួងចិត្ត​

គួររំឭកដែរថា កាលពីពេលដែល ឡេង ធីតា នៅជាបេក្ខនារីកំពុងប្រឡង ប្រិយមិត្តអ្នកគាំនាងបានហៅនាងថាជា យក់ ឋិតរដ្ឋា ទី ២ ពីព្រោះទាំងទម្រង់មុខ រាងរៅ ការតុបតែងខ្លួន រួមនឹងសមត្ថភាពសំឡេងរបស់ ឡេង ធីតា គឺសឹងតែដូចទៅនឹងអ្នកនាង យក់ ឋិតរដ្ឋា តែម្តង ៕ សាកល