ឱក សុគន្ធ​កញ្ញា ពិបាក​តាម ពេជ្រ សោភា និង មាស សុខ​សោភា​

6 Videos


មតិជាច្រើនតែងតែនិយាយថា តារាចម្រៀង ឱក សុគន្ធកញ្ញា ល្បីជាង ពេជ្រ សោភា ហើយក៏ល្បីជាង មាស សុខសោភា ដែរ ប៉ុន្តែបើមើលពីតួលេខអ្នកគាំទ្រនៅលើ Page Facebook របស់តារាទាំងបីដួងនេះ តាមរយៈការ Like នៅលើទំព័រហ្វេសប៊ុកវិញ តួលេខជាក់ស្តែងគឺ មាស សុខសោភា និង ពេជ្រ សោភា មានចំនួនអ្នក Like ច្រើនជាង ឱក សុគន្ធកញ្ញា ដាច់ឆ្ងាយតែម្តង ។

P9

ឱក សុគន្ធ​កញ្ញា ពិបាក​តាម ពេជ្រ សោភា និង មាស សុខ​សោភា​

តួលេខជាក់ស្តែងនៅពេលនេះតារាចម្រៀង មាស សុខសោភា មានចំនួនអ្នកគាំទ្រនៅលើ Page រហូតដល់ទៅ ៣.០២៩.៤៦៥ នាក់ ស្របពេលដែលចំនួនអ្នកគាំទ្រនៅលើ Page ពេជ្រ សោភា មាន ១.០១១.៩៥៩ នាក់ ។ ចំណែកឯនៅលើ Page របស់ ឱក សុគន្ធកញ្ញា មានចំនួនអ្នកគាំទ្រត្រឹមតែ ៦៣៩.៩៩៩ នាក់ប៉ុណ្ណោះ ។ អ្វីដែលគួរឱ្យកត់សម្គាល់គឺកាលពីមុន Page របស់ ពេជ្រ សោភា គឺមានចំនួនតិចជាងតារាទាំងពីរដួងខាងលើ ប៉ុន្តែនៅពេលនេះ Page របស់នាងបានវ៉ា ឱក សុគន្ធកញ្ញា ដាច់ហើយ តែតួលេខនេះក៏នៅឆ្ងាយពី មាស សុខសោភា នៅឡើយ ។

ឱក សុគន្ធ​កញ្ញា ពិបាក​តាម ពេជ្រ សោភា និង មាស សុខ​សោភា​

ដូច្នេះហើយការគាំទ្រពីសំណាក់ទស្សនិកជន ចំពោះតារាចម្រៀងទាំងបីដួងនេះ គឺមានតួលេខខុសគ្នាឆ្ងាយ ។ ទន្ទឹមនឹងនេះមានការលើកឡើងថា ពេលនេះបើ ឱក សុគន្ធកញ្ញា ចង់តាម ពេជ្រ សោភា និង មាស សុខសោភា គឺត្រូវប្រើរយៈពេលយូរទៀត ហើយក៏ពិបាកតាមណាស់ដែរ ។

ឱក សុគន្ធ​កញ្ញា ពិបាក​តាម ពេជ្រ សោភា និង មាស សុខ​សោភា​

គួរបញ្ជាក់ផងថា តួលេខនេះ «ប្រជាប្រិយ» ទើបតែដកស្រង់ចេញពីគណនីហ្វេសប៊ុករបស់អ្នកទាំងបី នៅវេលាម៉ោង ៤ និង ៣០ នាទី រសៀលថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០១៦ នេះ ។ ដូច្នេះហើយសម្រាប់តួលេខនៅពេលខាងមុខ តារាចម្រៀងជើងខ្លាំងបីដួងនេះ អ្នកណាមានអ្នកគាំទ្រលើ Page Facebook ច្រើនជាងគេនោះ ក៏នៅមិនទាន់ប្រាកដនៅឡើយ ៕ សាកល

ឱក សុគន្ធ​កញ្ញា ពិបាក​តាម ពេជ្រ សោភា និង មាស សុខ​សោភា​