គង់ ច័ន្ទ​ស្រីមុំ រោគ​សញ្ញានៃ​…

6 Videos


ថ្មីៗនេះតារាសម្តែង គង់ ច័ន្ទស្រីមុំ និង ស្វាមីរបស់នាងទើបតែបានបង្ហាញវត្តមានជាមួយទិដ្ឋភាពដ៏ស្រស់ស្អាតប្លែកនៃប្រទេសចិន ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ គង់ ច័ន្ទស្រីមុំ ហាក់មិនសូវសប្បាយចិត្តទេ ព្រោះមានបញ្ហាអាល់ឡែកហ្ស៊ីស្បែក ។

P9

គង់ ច័ន្ទ​ស្រីមុំ រោគ​សញ្ញានៃ​…

តារាសម្តែងរូបស្រស់ គង់ ច័ន្ទស្រីមុំ បានធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលនៅពេលដែលបានឃើញរូបថតមួយសន្លឹក របស់នាងដែលបានបង្ហោះនៅលើគណនីហ្វេសប៊ុក ឃើញថា ភ្នែករបស់នាងម្ខាងមានសភាពហើមឡើងពណ៌ក្រហមនៅផ្នែកខាងក្រោម ។ មិនតែប៉ុណ្ណោះនាងថែមទាំងបានរំលេចពាក្យពេចន៍ប៉ុន្មានឃ្លាជាការជូនដំណឹងដល់អ្នកគាំទ្ររបស់ខ្លួនថា «ចង់ប្រាប់ថាមិនមែនលួចមកកែសម្ផស្សទេណា គឺមកស្រុកចិនម្តងកើត allergy ចឹងម៉ង(ហ្មង)គ្មានបាន shopping អីសោះ»

គង់ ច័ន្ទ​ស្រីមុំ រោគ​សញ្ញានៃ​…

ទាក់ទងជាមួយនឹងអាការហើមភ្នែកនេះដែរ បើតាមទស្សនិកជនដែលបានមើលរូបថតនេះបានសន្និដ្ឋានថា ប្រហែលជាអាចកើតជំងឺម្យ៉ាងដែលគេតែងហៅតៗគ្នាថាពពែឆ្កែហើយ ។ ក្រៅពីនេះមានទស្សនិកជនមួយចំនួនថែមទាំងបានបង្ហាញពីរបៀបព្យាបាល និង ការតមចំណីខ្លះៗទៀតផង ។ ទោះជាយ៉ាងណាគេអាចនិយាយបានថា វាមិនមែនជាជំងឺអ្វីធ្ងន់ធ្ងរនោះទេ គ្រាន់តែជាជំងឺសើស្បែកប៉ុណ្ណោះ ៕ ប្រមាញ់តួ

គង់ ច័ន្ទ​ស្រីមុំ រោគ​សញ្ញានៃ​…
គង់ ច័ន្ទ​ស្រីមុំ រោគ​សញ្ញានៃ​…
គង់ ច័ន្ទ​ស្រីមុំ រោគ​សញ្ញានៃ​…
គង់ ច័ន្ទ​ស្រីមុំ រោគ​សញ្ញានៃ​…
គង់ ច័ន្ទ​ស្រីមុំ រោគ​សញ្ញានៃ​…
គង់ ច័ន្ទ​ស្រីមុំ រោគ​សញ្ញានៃ​…