យុវជន​អូស្ត្រាលី​ ​​បំបាក់​ ហ្វីលីពីន យ៉ាង​ចាស់​ដៃ ៧-០

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អូស្ត្រាលី​អាយុ​ក្រោម​១៦​ឆ្នាំ​បាន​លត់​ក្រុម​​យុវជន​​ហ្វីលីពីន​​ដោយ​លទ្ធផល​ ៧-0 ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​ AFF Smart U16 Championship 2016 នៅ​ក្នុង​ពូល​ A​ នៅ​ពហុកីឡដ្ឋាន​ជាតិ។

 

យុវជន​អូស្ត្រាលី​ ​​បំបាក់​ ហ្វីលីពីន យ៉ាង​ចាស់​ដៃ ៧-០

ក្រុម U16 អូស្ត្រាលី​

 

ការ​ប្រកួត​នៅ​តង់​ទី​១ ក្រុម​យុវជន​មាឌ​ធំ​អូស្ត្រាលី​បាន​បំប៉ោង​សំណាញ់​ទី​របស់​យុវជន​ហ្វីលីពីន​​​៣​គ្រាប់​ និង​តង់​ទី​ពីរ អូស្ត្រាលី​នៅ​តែ​បន្ត​វាយ​សម្រុក​គ្មាន​ប្រណី​រហូត​រក​បាន​​៤​​​គ្រាប់​ទៀត។ ចំពោះ​ក្រុម​យុវជន​ហ្វីលីពីន​មិន​អាច​ស្វែង​រក​គ្រាប់​បាល់​ទម្លាយ​សំណាញ់​ទី​របស់​អូស្ត្រាលី​បាន​ទេ ទោះ​ជា​ទទួល​បាន​ឱកាស​ដាច់​មាត់​ម្តង​ម្កាល ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​ធ្វើ​មិន​បាន​ល្អ។ ចប់​ការ​ប្រកួត​ U16 អូស្ត្រាលី​ បាន​យក​ឈ្នះ​ U16 ហ្វីលីពីន ដោយ​លទ្ធផល ៧-០។

 

ពេល​នេះ​ ​យុវជន​អូស្ត្រាលី​​មាន​​​៤​​ពិន្ទុ​​ ឈរ​លេខ​២​ក្នុង​ពូល A បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​១​ ស្មើ​១​ និង​ចាញ់​១ ដើម្បី​បន្ត​ក្តី​សង្ឃឹម​ទៅ​ប្រជែង​នឹង​ក្រុម​មីយ៉ាន់ម៉ា៕

 

យុវជន​អូស្ត្រាលី​ ​​បំបាក់​ ហ្វីលីពីន យ៉ាង​ចាស់​ដៃ ៧-០

ក្រុម U16 ហ្វីលីពីន

 

យុវជន​អូស្ត្រាលី​ ​​បំបាក់​ ហ្វីលីពីន យ៉ាង​ចាស់​ដៃ ៧-០

សកម្មភាព​យុវជន​អូស្ត្រាលី​អបអរ​គ្រាប់​បាល់

 

យុវជន​អូស្ត្រាលី​ ​​បំបាក់​ ហ្វីលីពីន យ៉ាង​ចាស់​ដៃ ៧-០

 

អត្ថបទ៖ ជាន ចាន់រ៉ា​