បទ​ថ្មី​របស់ សុខ ស្រី​នាង គ្រាន់តែ​ចេញ​ចំណងជើង​ក៏​ផ្ទុះ​ដែរ​

តារាចម្រៀងស្រីល្បីឈ្មោះមានរូបសម្រស់ស្រស់ផូរផង់ពីធម្មជាតិប្រចាំផលិតកម្ម សាន់ដេ សុខ ស្រីនាង គ្រាន់តែចំណងជើងបទថ្មីរបស់នាងបង្ហាញចេញជាសាធារណភ្លាមក៏ទទួលការចាប់អារម្មណ៍ពីមហាជនយ៉ាងខ្លាំង ព្រោះតែអ្នកគាំទ្ររបស់តារាស្រីរូបនេះរង់ចាំបទថ្មី Original Song របស់នាងជាយូរមកហើយ ។

បទ​ថ្មី​របស់ សុខ ស្រី​នាង គ្រាន់តែ​ចេញ​ចំណងជើង​ក៏​ផ្ទុះ​ដែរ​

បទនិពន្ធថ្មីស្នាដៃកូនខ្មែររបស់ សុខ ស្រីនាង ដែលត្រៀមចេញនៅពេលឆាប់ៗខាងមុននេះ មានចំណងជើងថា «នៅ Single ឯកា មានសង្សារខូចចិត្ត» ដែលគ្រាន់តែចំណងជើងនេះចេញភ្លាម ក៏មានអ្នកគាំទ្រជាច្រើនអន្ទះសាចង់ស្ដាប់សំនៀងរបស់អ្នកនាងក្នុងបទនេះទាំងស្រុង ព្រោះថាអ្នកនាង អាក់ខានក្នុងការចេញបទថ្មីជាយូរមកហើយ ។

តារាចម្រៀងដែលលេចធ្លោខ្លាំងខាងរូបសម្រស់រូបនេះ បើទោះបីជាអ្នកនាងមិនសូវមានបទចម្រៀងចេញថ្មីៗ ច្រើនដូចជាតារារួមទ្រនំ និង តារាចម្រៀងល្បីផ្សេងទៀតក៏ដោយ ក៏តារារូបនេះនៅតែមានជំហរក្នុងការផលិតបទថ្មីដែលមិនចម្លងពីគេផងដែរ ដែលនេះជាសញ្ញាវិជ្ជមានមួយសម្រាប់សិល្បៈខ្មែរ ៕

                                                                      ភូមិន្ទ

អត្ថបទ៖ ប្រជាប្រិយ


បទ​ថ្មី​របស់ សុខ ស្រី​នាង គ្រាន់តែ​ចេញ​ចំណងជើង​ក៏​ផ្ទុះ​ដែរ​

សម្តេចម៉ែ ធានា​ចិញ្ចឹម​គ្រួសារ​លោក​បណ្ឌិត កែម ឡី​

បទ​ថ្មី​របស់ សុខ ស្រី​នាង គ្រាន់តែ​ចេញ​ចំណងជើង​ក៏​ផ្ទុះ​ដែរ​

USAID ចំណាយ ៩ លាន​ដុល្លារ​ដើម្បី​គាំទ្រ​ដល់ NGO