សន្តិសុខ​យាមហាង​អ៊ី​ន​ធឺ​ណេ​ត ឈ្លោះ​ជាមួយអ្នក​រត់​រ៉ឺម៉ក​ដឹក​ទឹក គ្រាន់តែ​ចត​នៅមុខ​ហាង

សន្តិសុខ​យាមហាង​អ៊ី​ន​ធឺ​ណេ​ត ឈ្លោះ​ជាមួយអ្នក​រត់​រ៉ឺម៉ក​ដឹក​ទឹក គ្រាន់តែ​ចត​នៅមុខ​ហាង



ភ្នំពេញ ៖ សន្តិសុខ​ឯកជន​ដែល​យាម ហាង​អ៊ី​ន​ធឺ​ណេ​ត យីហោ 66 Net 24h​ភ្នាល់​បាល ស្ថិត នៅ ផ្ទះ​១៩Eo បាន​ឈ្លោះ​ជាមួយ អ្នក​បើក​រ៉ឺម៉ក ផ្អើល​ទាំង​ព្រឹក ដោយ​ខឹង អ្នក​បើក​រឺ​ម៉ក ទៅ​ចត នៅមុខ​ហាង ដែលមាន​ទីតាំង ស្ថិតនៅ ១៩Eo ផ្លូវ​១០៩ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ កាលពី​ម៉ោង​៨​ព្រឹក ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៦។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ កម្មករ​លក់​ទឹក​សុទ្ធ​បាន​បើក​រ៉ឺម៉ក របស់​ខ្លួន​ ទៅចត​រ៉ឺម៉ក​នៅមុខ​ហាង អ៊ី​ន ធឺ​ណេ​ត យីហោ 66 Net 24h ផ្ទះ​១៩Eo ដើម្បី ចុះ​លើក​ទឹក​សុទ្ធ ដាក់​ឲ្យ​ម៉ូយ​នៅ​ក្បែរៗ​នោះ ឃើញ ដូច្នោះ សន្តិសុខ យាម​ហាង​ខឹង ចត​នៅ​នឹង​មុខ​ហាង​របស់​គេ បាន ស្ទុះ​ទៅ​រុញ ​ស្ទុះ​រុញ​រ៉ឺម៉ក​ដឹក​ទឹក​សុទ្ធ ជ្រុល​ទៅ បុក​រ៉ឺម៉ក​មួយ​ផ្សេងទៀត​បាក់ជើង​កាត់​តា​បូ បង្ក​ជា​ជម្លោះ​ពាក្យ សម្តី ប្រកែក​គ្នា​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ប៉ុន្តែ​មាន​បង្ក​ជា​អំពើ​ហិង្សា ដាក់គ្នា​ទេ ក្រោយមក ភាគី ទាំងអស់​បាន​នាំ​គ្នា ចាកចេញ​ទៅ​ធ្វើ​ការ​រៀង​ៗ​ខ្លួន។

សូម​រំលឹក​ថា ​ហាង អ៊ី​ន ធឺ​ណេ​ត យីហោ 66 Net 24h ផ្ទះ​១៩Eo ត្រូវ​បាន ប្រជាពលរដ្ឋ​នៅក្បែរ​នោះ​រាយការណ៍​ថា ជាទី​តាំង បើក​ល្បែងភ្នាល់​បាល់ ស៊ីសង ទាំង​ថ្ងៃ​ទាំង យប់ គ្រាន់តែ យក ស្លាក ហាង​អ៊ី​ន​ធឺ​ណេ​ត បាំង​មុខតែ​ប៉ុណ្ណោះ​។

ប្រភព​ដដែល​បន្ត​ថា ​នៅ​ក្នុង​ភូមិសាស្ត្រ ខណ្ឌ​៧​មករា មិនមែន​មានតែ ទីតាំង​១​នេះ​ទេ គឺ​មាន​ច្រើន​ទៀត ដូចជា នៅ ទីតាំង​កត់​បាល់​ទល់មុខ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរឫស្សី​២ ផ្លូវ​ដឿ​ង​ហែម ខាងក្រោយ​ណេ​ត ទើបតែ​បើក​ដំណើរ និង​ទីតាំង​កត់​បាល់​មួយ​កន្លែង​ទៀត​ដែល​ជា​ផ្ទះ​លក់​តុ​កក្តា ផ្ទះ​លេខ​៦៣Eo ផ្លូវ​១០៩ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា និង​ទីតាំង កត់​កន្ទុយលេខ មួយ​កន្លែង​ទៀត ផ្ទះ​លក់​ស្បែង​ជើង​ជើង​នៅ​ក្រោយ ភោជនីយដ្ឋាន ថ្មដា មួយ​ថ្ងៃៗ​មាន​មនុស្ស​ចេញចូល​ដូច គេ​ដង្ហែ​កឋិន។

ប្រជាពលរដ្ឋ​បន្ត​ថា ​បើ​ទោះ​បី​ជា​មាន​ទីតាំង បើក​ល្បែងស៊ីសង បែបនេះ​ក្តី​រហូត​មក​ដល់​ពេល​នេះ គេ​មិនទាន់​ឃើញ លោក នេ​ត ស៊ីថុន អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា មាន​វិធានការ​បង្ក្រាប​ទីតាំង ទាំងនោះ​នៅឡើយ​ទេ បើ​ទោះ​បី​ជា​កន្លងមក​លោក​ខិតខំ លុបបំបាត់​យ៉ាងណាក៏ដោយ។ ប្រជាពលរដ្ឋ​សង្ឃឹម​ថា អាជ្ញាធរ និង​សមត្ថកិច្ច​និង​មាន​វិធានការ ឲ្យ​មាន​ប្រសិទ្ធភាព ពាក់​ព័ន្ធ​នឹង គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ភូមិ ឃុំ សង្កាត់ មាន សុ​វត្ថិភាព ទាំង​៩​ចំណុច​៕