កិច្ចប្រជុំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​កំពង់ធំ ដើម្បី​ចុះ​សួរ​សុខទុក្ខ​គាំទ្រ​ការ​វិស័យ​យោធា​ឈរជើង​ព្រំដែន​ប្រាសាទ​ព្រះវិហារ

កិច្ចប្រជុំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​កំពង់ធំ ដើម្បី​ចុះ​សួរ​សុខទុក្ខ​គាំទ្រ​ការ​វិស័យ​យោធា​ឈរជើង​ព្រំដែន​ប្រាសាទ​ព្រះវិហារ



កំពង់ធំ ៖ លោក គង់ វិមាន អភិបាលរង​ខេត្ត​កំពង់ធំ បាន​ប្រជុំ​ ជួប​សំណេះសំណាល ជាមួយនឹង​បណ្តា​មន្ទីរ​អង្គភាព ជុំវិញ​ខេត្ត​កំពង់ធំ ដើម្បី​ពិភាក្សា​គ្រោង​ចុះ​សួរសុខទុក្ខ កងកម្លាំង​វរសេនា​តូច​រៀបរយ​លេខ​១ ចំណុះ​ឲ្យ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ដែល​កំពុងតែ​បំពេញ​បេសកកម្ម ប្រចាំការ នៅ​បន្ទាត់​ព្រំដែន​ប្រសាទ​ព្រះវិហារ ពិធី​នេះ​បាន​ធ្វើ​ឡើង នៅ​ក្នុង​សាល​ប្រជុំ​សាលាខេត្ត​កំពង់ធំ នៅ​ព្រឹក​ថ្ងៃ​ទី១៤ ខែកក្កដា ឆ្នាំ២០១៦។

លោក គង់ វិមាន អភិបាលរង​ខេត្ត​កំពង់ធំ បាន​មាន​ប្រសាសន៍​ថា ក្រោម​ការ​ចាត់​តាំងរបស់​លោក អភិបាលខេត្ត កំពង់ធំ ដើម្បី​ចង​ស​ម្ព័​ន្ធ​មេត្រីភាព ជាមួយ​នឹង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ដែល​ត្រូវ​បាន​ចែក​ជា​៣​ក្រុម សម្រាប់ ការ​ចុះ​សួរ​សុខទុក្ខ​ របស់​មន្ត្រី​អាជ្ញាធរ​គ្រប់​ស្រុក​ក្រុង ដែល​បាន​គ្រោង​នឹង​ធ្វើដំណើរ​ ទៅ​ប្រាសាទ​ព្រះវិហារ នៅ​ថ្ងៃ​ទី ២០ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខនេះ។

ចំនួន​មន្ទីរ​អង្គភាព ដែល​បាន​ចូលរួម ឧបត្ថម្ភ ស្ថាប័ន​តុលាការ ២​លាន​រៀល មន្ទីរ​សុខាភិបាល​៥​ម៉ឺន​រៀល អភិវឌ្ឍន៍​ជនបទ ៤០​ម៉ឺន​រៀល មន្ទីរ​រ៉ែ​ថាមពល​២០​ម៉ឺន មន្ទីរ​ឧស្សាហកម្ម​២០​ម៉ឺន ប្រៃសណីយ៍ ៣០​ម៉ឺន មន្ទីរ​ពាណិជ្ជកម្ម ២០​ម៉ឺន មន្ទីរ​ការងារ ៣០​ម៉ឺន កងរាជអាវុធហត្ថ ១​លាន ពន្ធនាគារ​២០​ម៉ឺន សាធារណការ ១​លាន មន្ទីរ​ព័ត៌មាន ២០​ម៉ឺន អង្គភាព​ក្រុម​អ្នកសារព័ត៌មាន​កំពង់​ធំ មាន​លោក ប៊ុន រដ្ឋា ៥​ម៉ឺន លោក​ហៀ​ង លី​ហាក់ ៥​ម៉ឺន លោកអ៊ួ​ង សុផាត ៥​ម៉ឺន លោកឈិ​ត សំបូរ ៥​ម៉ឺន​រៀល លោក​ផន សុជាតិ​៥​ម៉ឺន​រៀល សរុប​២៥​ម៉ឺន​រៀល សរុប​ថវិកា ៨​លាន​រៀល។

លោក​គង់ វិមាន អភិបាលរង​ខេត្ត​កំពង់ធំ បាន​កោតសរសើរ ចំពោះ​មន្ត្រីរាជការ និង​កងកម្លាំង​ទាំងអស់ ដែល​បាន ចូលរួម​ឧបត្ថម្ភ ចែករំលែក​ដល់ យោធា ដែល​បាន​បំពេញ​បេសកកម្ម​នៅ​តាម​បន្ទាត់​ព្រំដែន នៅ​ប្រាសាទ​ព្រះវិហារ តាម​ផែនការ​ក្រសួងការពារជាតិ ការចូលរួម​នេះ​គឺជា​កម្លាំង​មនុស្សធម៌​មួយ​ដ៏​សំខាន់ សម្រាប់​ជួយ​ដល់​កងទ័ព ដោយ​បាន​ត្រៀម​នឹង​នាំ​យក​អំណោយ​ទៅ​ផ្តល់ជូន​កងទ័ព នាពេល​ខាងមុខនេះ៕

កិច្ចប្រជុំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​កំពង់ធំ ដើម្បី​ចុះ​សួរ​សុខទុក្ខ​គាំទ្រ​ការ​វិស័យ​យោធា​ឈរជើង​ព្រំដែន​ប្រាសាទ​ព្រះវិហារ កិច្ចប្រជុំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​កំពង់ធំ ដើម្បី​ចុះ​សួរ​សុខទុក្ខ​គាំទ្រ​ការ​វិស័យ​យោធា​ឈរជើង​ព្រំដែន​ប្រាសាទ​ព្រះវិហារ កិច្ចប្រជុំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​កំពង់ធំ ដើម្បី​ចុះ​សួរ​សុខទុក្ខ​គាំទ្រ​ការ​វិស័យ​យោធា​ឈរជើង​ព្រំដែន​ប្រាសាទ​ព្រះវិហារ