ជនជាតិ​ថៃ​ និង ​ខ្មែរ​បួន​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​មុខសញ្ញា​កាច់​សោ​.កយក​ម៉ូតូ

ជនជាតិ​ថៃ​ និង ​ខ្មែរ​បួន​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​មុខសញ្ញា​កាច់​សោ​.កយក​ម៉ូតូ



បន្ទាយ​មាន​ជ័​យ ៖ នគរបាល​ព្រហ្មទណ្ឌ​រួម​នឹង​កម្លាំង​អធិការ​ស្រុក​ថ្មពួក​ ចុះ​ស្រាវជ្រាវ​មុខ​សញ្ញា​ចោរ​កាច់​សោ​យក​ម៉ូតូ ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ ជា​ជនជាតិ​ថៃ​ម្នាក់ ​និង​ ពលរដ្ឋ​កម្ពុជា​៣​នាក់​នៅ​នឹង​លំនៅ​ដ្ឋាន​ ក្នុង​ភូមិ​ថ្នល់​បត់​ ឃុំ​គោក​រមៀត​ ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ​ កាលពី​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ២០១៦។

លោក អ៊ុក ផាត អធិការ​នគរបាល​ស្រុក​ថ្មពួក​ បាន​ឲ្យ​ដឹង​ថា ​ដោយ​ទទួល​បាន​មុខសញ្ញា​ចោរ​កាច់​សោ.ក​យក​ម៉ូតូ​ ដែល​តែង​ធ្វើ​សកម្មភាព​ក្នុង​ខេត្ត​ពី​សំណាក់ ​លោកឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ ខេត្តបន្ទាយមានជ័យ​ សំងំ​នៅ​តំបន់​បឹង​ត្រកួន​ នា​ភូមិសាស្ត្រ​ខាងលើ​កម្លាំង​របស់​លោក​ បាន​សហការ​ជាមួយ​ កម្លាំង​នៃ​កា​រិ​យាល័យ​ជំនាញ ​បាន​ធ្វើ​ការ​ស្រាវជ្រាវ ​រហូត​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ បាន​បុរស​ជា​ជន​ជាតិ​ថៃ​ម្នាក់ ​ឈ្មោះ​សាក់ ដា អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ស្ក្រ​តា​ប្រា​យា​ ខេត្ត​ស្រះកែវ ​ប្រទេស​ថៃ​ និង​បុរស​ខ្មែរ​បី​នាក់​ទៀត​មានឈ្មោះ​គឹម ពៅ អាយុ​៣០ឆ្នាំ​ នៅ​ភូមិ​គោក​រមៀត ឈ្មោះ​ប្រុ​ញ ទ្រី អាយុ​២៨​ឆ្នាំ ​នៅ​ភូមិ​កសិណ​ ស្រុក​ថ្មពួក ​និង​ឈ្មោះ រ៉េត ជា អាយុ​៣០​ឆ្នាំ​មាន​ទីលំនៅ​ភូមិ-​សង្កាត់​អូរ​អំបិល ​ក្រុង​សិរីសោភ័ណ​។

ជា​មួយនឹង​ការឃាត់ខ្លួន ​សមត្ថកិច្ច​បាន​ឈានទៅ​ដល់​ការ​ឆែកឆេរ​រក​ឃើញ​នូវ​ឧបករណ៍​សម្រាប់​ការ​កាច់​សោ.ក​យក​ម៉ូតូ​ចំនួន​២ និង​ឧបករណ៍​បម្រើ​ឲ្យ​ការ​ជក់​ថ្នាំញៀន​មួយ​ចំនួន​។

ក្រោយ​ការ​ឃាត់​ខ្លួន​សួរនាំ​ សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ទាំង​៤​ ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​ខេត្ត​ចាត់ការ​បន្ត​ទៅ​តុលាការ។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា ដោយ​មាន​សកម្មភាព​លួច​កាច់​សោ.ក​ យក​ម៉ូតូ​កើតជា​បន្តបន្ទាប់ ​លោក​បាន​ដាក់​ផែនការ​ចាត់​ឲ្យ​ការិយាល័យ​ជំនាញ​ធ្វើ​ការ​ស្រាវ​ជ្រាវ ​រហូត​ឈាន​ដល់​កំណត់​មុខសញ្ញា​បាន ​ហើយ​ចាប់ខ្លួន​មក​ផ្តន្ទាទោស​តាមច្បាប់៕

ជនជាតិ​ថៃ​ និង ​ខ្មែរ​បួន​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​មុខសញ្ញា​កាច់​សោ​.កយក​ម៉ូតូ ជនជាតិ​ថៃ​ និង ​ខ្មែរ​បួន​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​មុខសញ្ញា​កាច់​សោ​.កយក​ម៉ូតូ