បង​ឲ្យ​អូន​១០០​ដុល្លារ សុំ​ជីវា​រួមរ័ក​ម្ដង​បាន​ទេ?

រាជធានី​ភ្នំពេញ ៖ បុរស​អ្នក​បើករថយន្ត​ដឹក​ចាន​អនាម័យ​ម្នាក់ បាន​លួងលោម​សុំ​ស្ត្រី​ម្នាក់ ដែល​ជា​បុគ្គលិក​ក្រុមហ៊ុន​ជាមួយ​គ្នា និង​ជិះ​នៅ​ក្នុង​រថយន្ត​ជាមួយ​គ្នា ដើម្បី​សុំ​រួមរ័ក​ដោយ​ឲ្យ​ថ្លៃ​ខ្លួន​នាង ជា​ប្រាក់​ចំនួន​១០០​ដុល្លារ ប៉ុន្តែ​ខណៈនោះ​នាង​មិន​បាន​យល់ព្រម​នោះ​ឡើយ​។ ដោយសារ​តែ​តណ្ហា​ឡើង​ដល់ក ជនសង្ស័យ​ខាងលើ​នោះ ក៏​បាន​ធ្វើ​សកម្មភាព​ចាប់​នាង​រំលោភ នៅ​ក្នុង​រថយន្ត​នៅ​កន្លែង​ស្ងាត់ ក្នុងភូមិ​សាស្ត្រ​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ​។

ប៉ុន្តែ​ពេល​នោះ​មិន​បាន​សម្រេច​ឡើយ ដោយសារ​តែ​នាងរង​គ្រោះ បាន​រើបម្រះ​រួច និង​បាន​បើកទ្វារ​រថយន្ត​ចុះ​រត់​រួច​ផុត​ពី​ក្រ​ញ៉ាំ​ដៃ​បិសាច​នោះ បន្ទាប់​មក​នាង​បាន​ហៅ​ម៉ូតូឌុប​ជិះ​រត់គេច​ខ្លួន​ចូល​ទៅ​ភូមិសាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​បាន​ប្រាប់​បងប្អូន​របស់​នាង​ឲ្យ​ជួយ​។ ចំណែក​ជន​នោះ​បាន​បើករថយន្ត​ដេញ​តាម​ចាប់​នាង​ទៀត រហូត​ដល់​ចំណុច​ក្បែរ​វិទ្យាល័យ ពោធិ៍​ចិន​តុង ស្ថិត​ក្នុងភូមិ​ប៉ប្រក ខាងជើង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន ក៏​ត្រូវ​បាន​បងប្អូន​នាងរង​គ្រោះ ចាប់​បាន​វាយ​ទ្រម​ខ្លួន និង​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ល្ងាច​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៦​។

ជនសង្ស័យ​ខាងលើ​នោះ​ឈ្មោះ ឈឿ​ន បូ អាយុ​៣៧​ឆ្នាំ មាន​មុខរបរ​បើកបរ​រថយន្ត​ដឹក​ចាន​អនាម័យ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ជន​នេះ​បើ​កុំ​តែ​បាន​កម្លាំង​នគរបាល សង្កាត់​កា​កាប ចុះ​ទៅ​អន្តរាគមន៍​ទាន់​ពេលវេលា​ទេ ប្រហែលជា​ត្រូវ​បងប្អូន​នារី​រង​គ្រោះ និង​ប្រជាពលរដ្ឋ វាយ​ក្សិណក្ស័យ​បាត់​ទៅ​ហើយ​។ ដោយឡែក​នារី​រង​គ្រោះ​ឈ្មោះ សាន់ សុខា អាយុ​១៩​ឆ្នាំ មុខរបរ​ផ្នែក​វេច​ខ្ចប់​ចាន​អនាម័យ ស្នាក់​នៅ​ក្នុងភូមិ​តា​ងួ​ន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

នារី​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​នគរបាល​ដឹង​ថា នាង​ទើប​ចូល​ទៅ​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​ចាន​អនាម័យ នោះ​បាន​រយៈពេល​១​ថ្ងៃ​ប៉ុណ្ណោះ ហើយ​ត្រូវ​បាន​ថៅកែ​តម្រូវ​ឲ្យ​ជិះ​រថយន្ត​ជាមួយ​ជន​នោះ ដើម្បី​ដើរ​ដាក់​ចាន​អនាម័យ​នេះ​នៅ​តាម​រោងការ និង​រោង​បុណ្យ​នានា​។ លុះ​ពេល​ទៅ​ដល់​ក្នុងភូមិ​សាស្ត្រ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ស្រាប់តែ​ជនសង្ស័យ និយាយ​លួងលោម​សុំ​នាង​រួមរ័ក​ដោយ​និយាយ​ថា បើ​នាង​ព្រម​ដេក​ជាមួយ​គេ​នោះ គេ​នឹង​ឲ្យ​លុយ​ចំនួន​១០០​ដុល្លារ​។ ប៉ុន្តែ​នៅ​ក្នុង​ខណៈនោះ ក្នុង​នាមខ្លួន​ជា​ស្ត្រី​ខ្មែរ​មិន​អាច​ធ្វើ​ទ​ង្វើ​បែប​នឹង​បាន​ឡើយ ហើយ​នាង​បាន​ប្រកែក​មិន​យល់ព្រម​ឡើយ ក៏​ស្រាប់តែ​ជនសង្ស័យ ចាប់​នាង​រំលោភ​នៅ​ក្នុង​រថយន្ត​តែ​ម្តង​។

ប៉ុន្តែ​មិន​បាន​សម្រេច ដោយសារ​តែ​នាង​ខំប្រឹង​រើបម្រះ​រួច ហើយ​បាន​បើកទ្វារ​រថយន្តរ​ត់រក​ម៉ូតូឌុប​ជិះ​ត្រឡប់​មក​ផ្ទះ​ជួល​វិញ និង​បាន​យក​រឿង​នោះ​ប្រាប់​បងប្អូន​ឪពុក​ម្តាយ​របស់​នាង​ឲ្យ​បានដឹង​។ ចំណែក​ជនសង្ស័យ មិន​បានរ​ត់ទៅ​ណា​នោះ​ឡើយ បាន​បើករថយន្ត​តាម​ចាប់​នាង​ទៀត រហូត​ដល់​ត្រង់​ចំណុច​ក្បែរ​វិទ្យាល័យ ពោធិ៍​ចិន​តុង ស្ថិត​ក្នុងភូមិ​ប៉ប្រក ខាងជើង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន ក៏​ត្រូវ​បាន​បងប្អូន​នាងរង​គ្រោះ ចាប់​បាន​វាយ​ទ្រម​ខ្លួន បន្ទាប់​មក​ទើប​ប្រគល់​ឲ្យ​នគរបាល នាំ​យក​ទៅ​សាកសួរ និង​កសាង​សំណុំរឿង ចាត់ការ​តាម​ផ្លូវច្បាប់​៕