បង្កៃ​ខ្សែភ្លើង​ឆក់​សត្វ​កណ្ដុរ បែរជា​ឆក់​មនុស្ស​ស្លាប់​

6 Videos


បុរសវ័យចំណាស់ម្នាក់ ត្រូវបានកម្លាំងនគរបាល ខណ្ឌជ្រោយចង្វារឃាត់ខ្លួន សួរនាំភ្លាមៗ បន្ទាប់ពីរាយបង្កៃខ្សែភ្លើងដើម្បីឆក់សត្វកណ្ដុរក្នុងស្រែរបស់ខ្លួន ហើយបែរជាត្រូវឆក់មនុស្សបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធម៌ទៅវិញ ។

P9

បង្កៃ​ខ្សែភ្លើង​ឆក់​សត្វ​កណ្ដុរ បែរជា​ឆក់​មនុស្ស​ស្លាប់​

ករណីនេះប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅកណ្ដាលវាលស្រែ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រហែល ៦ ព្រឹក ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០ ១៦ នៅត្រង់ចំណុចកណ្ដាលវាលស្រែ ស្ថិតក្នុងភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

លោកវិរសេនីយ៍ត្រី ឯក សេរីវុធ អធិការរងនគរបាលយុត្តិធម៌ខណ្ឌជ្រោយចង្វាបានបញ្ជាក់ថា ដោយមានការចូលរួមសហការត្រួតពិនិត្យជាក់ស្ដែងពីកម្លាំងនគរបាលការិយាល័យជំនាញបច្ចេកទេសកោសល្យវិច្ច័យបានសន្និដ្ឋានថា គឺជាអំពើឃាតកម្ម ពីព្រោះសាកសពជនរងគ្រោះពិតជាបានស្លាប់ដោយសារឆក់ខ្សែភ្លើង ដែលជនត្រូវសង្ស័យបានរាយខ្សែភ្លើងព័ទ្ធជុំវិញស្រែរបស់ខ្លួនដើម្បីឆក់សត្វកណ្ដុលពិតប្រាកដមែន ។

បង្កៃ​ខ្សែភ្លើង​ឆក់​សត្វ​កណ្ដុរ បែរជា​ឆក់​មនុស្ស​ស្លាប់​

ក្រោយពីពិនិត្យសាកសពជនរងគ្រោះប៉ុន្មានម៉ោងក្រោយកម្លាំងសមត្ថកិច្ចបានស្រាវជ្រាវឈានទៅដល់ការឃាត់ខ្លួនបុរសជាម្ចាស់ស្រែ ដែលបានបង្កៃខ្សែភ្លើងដើម្បីឆក់សត្វកណ្ដុរបណ្ដាលឲ្យឆក់មនុស្សស្លាប់តែម្ដង ។

ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតនោះមានឈ្មោះ ថន ហុកសេង ភេទប្រុស អាយុ ៣៤ ឆ្នាំ មានមុខរបរជាអ្នកបើកបរអេស្កាវ៉ាទ័រ ស្នាក់នៅក្រុម ១៤ ភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

រីឯជនសង្ស័យពាក់ព័ន្ធករណីឃាតកម្មនេះ ជាម្ចាស់ស្រែមានឈ្មោះ ស៊ឹម វណ្ណា ហៅទូច ភេទប្រុស អាយុ ៥២ ឆ្នាំ មានមុខរបរជាកសិករ ស្នាក់នៅក្បែរចំណុចកើតហេតុខាងលើ ៕

                                                                                សុថាត់