ក្លឹប​ធំៗ​ជា​ច្រើន​​ទិញ​បាន​កីឡាករ​ថ្មី​៤​ទៅ​៥​នាក់​ហើយ​ចំណែក​ Real Madrid ទើប​តែ​ទិញ​បាន​ម្នាក់​ប៉ុណ្ណោះ

យើងឃើញថាបច្ចុប្បន្នទីផ្សារដោះដូរកីឡាករកំពុងតែបើកខណៈក្លឹបជាច្រើនកំពុងប្រជែងគ្នាទិញកីឡាករជាហូហែរដើម្បីពង្រឹងក្រុមនៅរដូវកាលថ្មីខណៈក្លឹបខ្លះទិញបានកីឡាករ៤ទៅ៥រូបទៅហើយនោះ ។

តែផ្ទុយទៅវិញម្ចាស់ជើងឯក UEFA Champion League គឺ Real Madrid វិញហាក់ដូចជាមិនទាន់អើពើពីការសម្រុកទិញកីឡាករថ្មីនៅឡើយទេក្រៅពីនាំយក Alvaro Morata ក្នុងតម្លៃ២៥.៥លានផោនពីក្លឹប Juventus មកវិញនោះ ។ តែយ៉ាងណាតាមពាក្យចចាមអារាមមួយចំនួនគឺក្លឹប Real Madrid កំពុងចាប់អារម្មណ៍លើកីឡាករមួយចំនួនដូចជា ៖ Paul Pogba ( Juventus ) , Andre Gomes ( Valenica ) និង N’Golo Kante ( Leicester City )។

ដោយឡែកសម្រាប់កីឡាករដែលចាកចេញពីក្លឹប Real Madrid ថ្មីៗនេះមានចំនួន៣រូបគឺ ៖ Denis Cherysev ( ទៅឲ្យ Villareal ) , Alvaro Medran ( ទៅឲ្យក្លឹប Valencia ) , Omar Mascarell ( ទៅឲ្យ Franfurt ) ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • ក្លឹប​ធំៗ​ជា​ច្រើន​​ទិញ​បាន​កីឡាករ​ថ្មី​៤​ទៅ​៥​នាក់​ហើយ​ចំណែក​ Real Madrid ទើប​តែ​ទិញ​បាន​ម្នាក់​ប៉ុណ្ណោះ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/14  Category:កីឡា
Tags: