សេវា​ស្រីលក់ខ្លួន​រីក​ផុសផុល​ក្នុង​ Bigo​ Live​ និង​ក្លាយជា​មុខសញ្ញា​ចាប់ជំរិត​តាម​ Internet​ យ៉ាង​សកម្ម​


​បណ្តាញ​សេវា​ទំនាក់ទំនង​សង្គម​ដ៏​ទំនើប​មួយ​ឈ្មោះ​ Bigo​ Live​ ដែល​ប្រតិបត្តិការ​លើ​ប្រព័ន្ធ​ទូរស័ព្ទ​ Smart​ Phone​ ត្រូវ​បាន​គេ​ចាប់អារម្មណ៍​ឃើញ​ថា​ ក្លាយជា​ទីតាំង​បម្រើសេវា​ស្រីលក់ខ្លួន​រួម​ភេទ​យ៉ាង​ផុសផុល​ និង​ក៏​បាន​ក្លាយជា​មុខសញ្ញា​ពួក​ឧក្រិដ្ឋជន​ចាប់ជំរិត​យក​ប្រាក់​តាម​ Internet​ យ៉ាង​សកម្ម​ផង​ដែរ​ ដែល​ករណី​ទាំងនេះ​ធ្លាប់​បាន​កើត​មាន​រួច​មក​ហើយ​នៅ​បណ្តា​ប្រទេស​ជា​ច្រើន​ ដូច​ជា​ អា​មេ​រិ​ក​,​ ជប៉ុន​,​ ចិន​,​ តៃវ៉ាន់​,​ ថៃ​,​ ម៉ា​ឡេ​ស៊ី​ និង​សិង្ហ​បុរី​…​។​ល​។​

​សេវា​ទំនាក់ទំនង​សង្គម​ Bigo​ Live​ បាន​បង្ក​ឲ្យ​មាន​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់​រហូត​ដល់​ញៀន​នឹង​ការ​អាន​សារ​ រូបភាព​ និង​ Chat​ ឆ្លើយឆ្លង​គ្នា​ជា​ប្រព័ន្ធ​ …​។​ ប៉ុន្តែ​ Bigo​ Live​ ក៏​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ប្រើប្រាស់​ផង​ដែរ​ ក្នុង​ករណី​មានការ​ធ្វេសប្រហែស​ចំពោះ​ការ​ Live​ ជា​វី​ដេ​អូ​ ធ្វើ​ឲ្យ​ពួក​ឧក្រិដ្ឋជន​ចាប់​បាន​រូបភាព​ ឬ​សម្តី​កាយវិការ​មិន​សមរម្យ​ ឬ​ក្រុម​ខិលខូច​យក​រូបភាព​ទៅ​កាត់ត​ដើម្បី​ជំរិត​ទារប្រាក់​ ឬ​ផលប្រយោជន៍​ផ្សេងៗ​ទៀត​ ។​

​ក្រុម​មន្ត្រី​ FBI​ ធ្លាប់​បាន​ព្រមាន​ដល់​អ្នក​ប្រើប្រាស់​សេវា​ទំនាក់ទំនង​សង្គម​ Bigo​ Live​ ដែរ​ថា​ ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ Live​ ជា​រូបភាព​វី​ដេ​អូ​ ឬ​ពាក្យ​សម្តី​ កាយវិការ​ផ្សេងៗ​ដែល​អាច​ក្លាយជា​មុខសញ្ញា​ឲ្យ​ពួក​ឧក្រិដ្ឋជន​លួច​យក​រូបភាព​ទាំងនោះ​បាន​ ធ្វើការ​ចាប់ជំរិត​ទារប្រាក់​ ឬ​ប្រយោជន៍​អ្វី​ផ្សេង​តាម​បណ្តាញ​ Internet​ ។​

Bigo​ Live​ អាច​ពង្វក់​យុវជន​ឲ្យ​ភ្លេច​ការ​រៀនសូត្រ​ និង​ការងារ​ ខណៈ​ក្រុម​ស្ត្រី​រកស៊ី​ផ្លូវភេទ​ជា​ច្រើន​ក៏​បាន​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ដ៏​ទំនើប​នេះ​ ដើម្បី​ស្វែងរក​ម៉ូយ​ និង​ចរចា​តម្លៃ​សេវា​ផ្លូវភេទ​យ៉ាង​ផុសផុល​ថែម​ទៀត​ ។​

​ដូច្នេះ​ ឪពុក​ម្តាយ​ និង​អាណាព្យាបាល​សិស្ស​ទាំងឡាយ​ គប្បី​ពិនិត្យ​តាមដាន​កូនចៅ​របស់​ខ្លួន​ តើ​មាន​ប្រើប្រាស់​បណ្តាញ​សេវា​ទំនាក់ទំនង​សង្គម​ Bigo​ Live​ ក្នុង​ទូរស័ព្ទ​របស់​ពួក​គេ​ដែរ​ឬទេ​ ដើម្បី​បង្ការ​កុំ​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ណាមួយ​ជាយថាហេតុ​ ៕​

សេវា​ស្រីលក់ខ្លួន​រីក​ផុសផុល​ក្នុង​ Bigo​ Live​ និង​ក្លាយជា​មុខសញ្ញា​ចាប់ជំរិត​តាម​ Internet​ យ៉ាង​សកម្ម​

សេវា​ស្រីលក់ខ្លួន​រីក​ផុសផុល​ក្នុង​ Bigo​ Live​ និង​ក្លាយជា​មុខសញ្ញា​ចាប់ជំរិត​តាម​ Internet​ យ៉ាង​សកម្ម​

Related