គណបក្ស​សង្គ្រោះ​ជាតិ​រម្លឹក​ខួប ៤ ឆ្នាំ នៃ​ថ្ងៃ​បង្កើត​បក្ស​នៅ​ថ្ងៃ ១៧ កក្កដា និពន្ធដោយ : ថ្មីៗ       July-14-2016, 8:39 pm         1000

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132គណបក្ស​សង្គ្រោះ​ជាតិ​រម្លឹក​ខួប ៤ ឆ្នាំ នៃ​ថ្ងៃ​បង្កើត​បក្ស​នៅ​ថ្ងៃ ១៧ កក្កដា​គណបក្ស​សង្គ្រោះ​ជាតិ នឹងធ្វើ​ពិធី​រម្លឹក​ខួប ៤ ឆ្នាំ នៃ​ថ្ងៃ​បង្កើត​គណបក្ស​នៅ​ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៧​។ គណបក្ស​សង្គ្រោះ​ជាតិ​បង្កើតឡើង​នៅ​ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១២ ដែលមាន​ការរួមបញ្ចូល​គ្នា​រវាង​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​។​

​លោក ប៉ុល ហំ​ម  ប្រធាន​គណៈកម្មការ​នា​យក​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ថ្លែងថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​រៀបចំ​ធ្វើ​ពិធី​រម្លឹក​ខួប ៤ ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​បក្ស ហើយ​ពិធី​នេះ នឹងធ្វើ​ឡើង​នៅ​ស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​ចាក់អង្រែលើ​។ បើតាម​លោក ប៉ុល ហំ​ម នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ឯកឧត្តម កឹម សុខា ប្រធានស្តីទី​គណ​សង្គ្រោះ​ជាតិ ត្រូវ​ជួប​ជាមួយ ប្រធាន និង​អនុប្រធាន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​មកពី​គ្រប់​ខេត្ត​រាជ ធានី ដើម្បី​ជជែក​ពី​ផែនការ​រៀបចំ​ពិធីបុណ្យ​ខួប​នេះ​។

​សូមបញ្ជាក់ថា ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១២ ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សម រង្ស៊ី និង​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស  បាន​ស្កា​ត់ទៅ​ជួបគ្នា​នៅ​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​។ នៅក្នុង​ជំនួប​នោះ គណបក្ស​ទាំងពីរ បានសម្រេច​រួបរួម​គ្នាប​ញ្ចួ​ល​ជា​គណបក្ស​តែមួយ ដោយ​ដាក់ឈ្មោះថា គណបក្ស​សង្គ្រោះ​ជាតិ​។  ពេល​រួមគ្នា​បង្កើត​គណបក្ស​តែមួយ ឯកឧត្តម សម រង្ស៊ី និង​ឯកឧត្តម កឹម សុខា បានចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា ដោយ​បញ្ជាក់ថា គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស រួម​កម្លាំង​គ្នា​តែមួយ ស្របតាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដើម្បី​សង្គ្រោះ​ជាតិ​ឲ្យ​ទាន់ពេលវេលា តាមរយៈ​ការផ្លាស់ប្តូរ​នយោបាយ​។ ជាងនេះទៅទៀត ការរួបរួម​គ្នា ដើម្បី​ឲ្យ​មានការ​ចូលរួម​ពី​អ្នកប្រជាធិបតេយ្យ និង​អ្នក​ជាតិនិយម​ដទៃទៀត ដើម្បី​នាំមក​នូវ​របៀប​ដឹកនាំ​តែ​បែប​ប្រជាធិបតេយ្យ​ជាដើម​៕