AFF U16៖ គ្រូបង្វឹក​ព្រុយ​ណេ ថា កីឡាករ​កម្ពុជា​លេង​ទម្រង់​ល្អ​ជាង​ទី​ម័​រ​ខាងកើត​ និពន្ធដោយ : រំដួល ចិត្រា       July-14-2016, 7:39 pm         1054

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132AFF U16៖ គ្រូបង្វឹក​ព្រុយ​ណេ ថា កីឡាករ​កម្ពុជា​លេង​ទម្រង់​ល្អ​ជាង​ទី​ម័​រ​ខាងកើត​​គ្រូបង្វឹក​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​ព្រុយ​ណេ បាន​សរសើរ​ថា កីឡាករ U16 របស់​កម្ពុជា មាន​ទម្រង់​លេង​ល្អ ជាង​ក្រុមទី​ម័​រ​ខាងកើត ហើយ​អាច​ទទួលលទ្ធផល​ល្អ​នៅពេល​ប្រកួត​ជាមួយ​ទី​ម័​រ​ខាងមុខ​។ លោក Muhammad Ali Bin Haji Mustapha បានកត់សម្គាល់​បែបនេះ បន្ទាប់​ក្រុម​ព្រុយ​ណេ​របស់លោក​បាន​ចាញ់​ម្ចាស់ផ្ទះ​កម្ពុជា ២-០ នា​ការប្រកួត​ក្នុង​ពូ​ល B នៃ​ព្រឹត្តិការណ៍ AFF U16 Championship កាលពី​ល្ងាច​ពុធ ទី​១៣ ខែកក្កដា​។​

​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​កម្ពុជា បានទទួល​ជ័យជម្នះ ២-០ លើ​ព្រុយ​ណេ នា​ការប្រកួត​លើក​ទី​ពីរ​នៅក្នុង​ពូ​ល B  ដោយ​កីឡាករ ស៊ាន សុភ​ត្រា សម្រេច​ផល​បាន​ទាំងពីរ​គ្រាប់ តាមរយៈ​ការ​តែ​ត​បញ្ចូល​ទី​នៅ​នាទី​៣៧ និង​ការ​ទាត់​យ៉ាង​អស្ចារ្យ​នៅ​នាទី ៧៤ ។ គ្រាប់​បញ្ចូល​ទី​ទាំងពីរ​គ្រាប់ ក៏បាន​កើតឡើង​ក្រោយ​ការបញ្ជូន​របស់ សៀង ច​ន្ធា​។​

​កម្ពុជា​បាន​ឡើងទៅ​ឈរ​លេខ​១​ពូ​ល B ជា​បណ្តោះអាសន្ន ដោយសារ​ទី​ម័​រ​ខាងកើត​ដែល​បាន​យកឈ្នះ​ព្រុយ​ណេ ៣-០ នៅ​ថ្ងៃ​បើកឆាក បាន​បរាជ័យ​ដោយសារ​ម្ចាស់​ការពារ​ជើងឯក​ថៃ ៣-០ នៅមុន​ជំនួប​រវាង​កម្ពុជា និង​ព្រុយ​ណេ​។​

​លោក Muhammad Ali Bin Haji Mustapha គ្រូបង្វឹក​ព្រុយ​ណេ បាន​មើលឃើញថា កីឡាករ U-១៦ របស់​កម្ពុជា មាន​ទម្រង់​លេង​បានល្អ ក្នុងការ​វាយបក​មកលើ​គូរ​ប្រកួត បើទោះជា​ក្រុម​លោក​ព្យាយាម​ទប់​យ៉ាងណាក៏ដោយ​។ គ្រូបង្វឹក​ព្រុយ​ណេ​រូបនេះ បាន​ប្រៀបធៀប​ការលេង​របស់​កម្ពុជា​ជាមួយ​ទី​ម័​រ ថា កម្ពុ​ជាមាន​ទម្រង់​លេង​ល្អ​ជាង​ទី​ម័​រ ហើយ​លោក ជឿជាក់ថា កម្ពុជា​នឹង​អាចធ្វើ​បានល្អ​នៅក្នុង​ការប្រកួត​ជាមួយ​ទី​ម័​រ​ខាងមុខនេះ ។

​ទោះជា​គ្រូបង្វឹក​ព្រុយ​ណេ សរសើរ​និង​ផ្ដល់​ទំនុក​ចិត្តច្រើន​ដល់​ក្រុម​ជម្រើសជាតិ U-១៦ កម្ពុជា​ក្តី តែ​គ្រូបង្វឹក​កម្ពុជា​លោក INOUE KAZUNORI ក៏​មិន​ហ៊ាន​សន្និដ្ឋានថា កម្ពុជា និង​អាច​ឈ្នះ​ទី​ម័​រ​ខាងកើត បានដែរ ដោយ​លោក​គ្រាន់តែ​សន្យាថា លោក​នឹង​ដឹកនាំ​ក្រុម​ជម្រើសជាតិ U-១៦ កម្ពុជា ក្នុង​ទម្រង់​ល្អ​ទាំងពីរ​ប្រកួត​នេះ សម្រាប់​ការប្រកួត​ជាមួយ ថៃ និង​ទី​ម័​រ​ខាងកើត នៅពេល​ខាងមុខ ដើម្បី​សម្រេច​នូវ​លទ្ធផល​ល្អ​មួយ​សម្រាប់​កម្ពុជា​។​

​កម្ពុជា​ត្រូវ​ប៉ះ​ថៃ​នៅ​ថ្ងៃទី​១៧ ខែកក្កដា មុនពេល​បញ្ចប់​ការប្រកួត​នៅក្នុង​ពូ​ល B ជាមួយ​ទី​ម័​រ​ខាងកើត នា​ថ្ងៃទី​១៩ ខែកក្កដា​៕