គ្រូ​បង្វឹក​ថៃ ​ថា​កូន​ក្រុម​លើក​នេះ មិនមែន​កូន​ក្រុម​ចាញ់​កម្ពុជា ៣-១ ​ទេ

លោក Chaiyong Khumpian ​គ្រូ​បង្វឹក​ក្រុម​ U16 ​ថៃ ​បាន​និយាយ​ថា​កូន​ក្រុម​របស់​លោក​មក​លេង​នៅ​កម្ពុជា​នេះ គឺ​ខុស​ពី​កាល​ដែល​លេង​ប្រកួត​មិត្តភាព​នៅ​ទឹក​ដី​ថៃ ពោល​គឺ​មិន​ដូច​ជម្រើស​ដែល​ចាញ់​កម្ពុជា​ ៣-១ ​ទេ។

 

 គ្រូ​បង្វឹក​ថៃ ​ថា​កូន​ក្រុម​លើក​នេះ មិនមែន​កូន​ក្រុម​ចាញ់​កម្ពុជា ៣-១ ​ទេលោក Chaiyong Khumpian

 

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ​១៦​ឆ្នាំ (U16) ​​ទទួល​បាន​ជ័យជម្នះ​៣-១ លើ​​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ថៃ​ក្រោម​ អាយុ​១៦​ឆ្នាំ ​​​នៅ​ទី​លាន​​ Nongjok National Training Center ប្រទេស​ថៃ ​កាល​ពី​ថ្ងៃ​ទី​២៤​ខែ​មិថុនា​កន្លង​ទៅ ក្នុង​ការ​ប្រកួត​មិត្តភាព។ ដោយ​ក្រុម​ទាំង​ពីរ​នេះ​នឹង​ត្រូវ​ប៉ះ​គ្នា​ម្ដង​ទៀត នៅ​ថ្ងៃ​អាទិត្យ​នេះ​ក្នុង​ការ​ប្រកួត​ផ្លូវការ AFF U-16 Championship 2016 ​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។

 

 គ្រូ​បង្វឹក​ថៃ ​ថា​កូន​ក្រុម​លើក​នេះ មិនមែន​កូន​ក្រុម​ចាញ់​កម្ពុជា ៣-១ ​ទេជម្រើស១១នាក់ដំបូង​របស់ថៃពេលលេងទល់និង​ក្រុមទីម័រ

 

មុន​ការ​ប្រកួត​ឈាន​ចូល​មក​ដល់​នេះ​ដែរ គ្រូ​បង្វឹក​ថៃ​លោក Chaiyong Khumpian ​មិន​មាន​អ្វី​និយាយ​ច្រើន​ទេ ដោយ​លោក​គ្រាន់​តែ​ចង់​​បញ្ជាក់​ថា​ក្រុម​យុវជន​ដែល​មក​លេង​ម្ដង​នេះ មិនមែន​ក្រុម​យុវជន​ដែល​ប្រកួត​ចាញ់​កម្ពុជា ៣-១ ​កន្លង​ទៅ​នោះ​ទេ។ ដោយ​លោក​បាន​ផ្លាស់ប្ដូរ​ច្រើន ព្រោះ​មិត្តភាព​មិនមែន​ប្រកួត​មែនទែន ហើយ​ប្រកួត​មែនទែន​ត្រូវ​តែ​ល្អ​ជាង​ប្រកួត​មិត្តភាព។

 

គ្រូ​បង្វឹក​ខាង​លើ​បាន​បន្ថែម​ទៀត​ថា ​ការ​ប្រកួត​ពាន​រង្វាន់ AFF U-16 Championship 2016 ​វា​ជា​ការ​វាស់​ស្ទង់​មួយ​សម្រាប់​ក្រុម​ថៃ​ដើម្បី​ត្រៀម​ទៅ AFC ​ខាង​មុខ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ក្រុម​របស់​លោក​ច្បាស់​ណាស់​ថា​នឹង​ចង់​ការ​ពារ​តំណែង​ជើង​ឯក​ឱ្យ​បាន៕

 

អត្ថបទ៖ មុន្នី រម្យ