ជនជាតិ​បរទេស​បើករថយន្ត​បុក​ម៉ូតូ​ពីរ​គ្រឿង​ស្លាប់​ក្មេង​

6 Videos


ប្រុសម្នាក់ និង របួស ៥ នាក់ នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១៦ កន្លងទៅនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កដោយរថយន្តមួយគ្រឿងបើកបរដោយជនបរទេស នៅផ្លូវជាតិលេខ ៤ ក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បុកជាមួយម៉ូតូ ២ គ្រឿង បណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់ និង ៥ នាក់ផ្សេងទៀតរងរបួស ។

P9

ជនជាតិ​បរទេស​បើករថយន្ត​បុក​ម៉ូតូ​ពីរ​គ្រឿង​ស្លាប់​ក្មេង​
ជនជាតិ​បរទេស​បើករថយន្ត​បុក​ម៉ូតូ​ពីរ​គ្រឿង​ស្លាប់​ក្មេង​

អ្នកឃើញហេតុការណ៍នេះបានឲ្យដឹងថា រថយន្ត និង ម៉ូតូបើកក្នុងទិសដៅស្របគ្នា ហើយអ្នកបើកបររថយន្ត បើកក្នុងល្បឿនលឿន គេចមិនទាន់ក៏រេចង្កូតបានបុកជាមួយ និង ម៉ូតូ២គ្រឿង បណ្ដាលឲ្យក្មេងប្រុសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង និង មាន មនុស្សប្រុសស្រីក្មេងចាស់៥នាក់ទៀត ភាគីខាងម៉ូតូរងរបួសធ្ងន់ធ្ងរក្នុងចំណោមជនរងគ្រោះ ដែលរងរបួសធ្ងន់នោះ ក៏មានមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ផងដែរ ។

ជនជាតិ​បរទេស​បើករថយន្ត​បុក​ម៉ូតូ​ពីរ​គ្រឿង​ស្លាប់​ក្មេង​

ក្រោយពេលកើតហេតុសមត្ថកិច្ចបានទៅធ្វើការវាស់វែង និង ឃាត់ខ្លួនអ្នកបើកបរ ហើយយកម៉ូតូ និង រថយន្តទៅរក្សាទុករងចាំដោះស្រាយតាមផ្លូវច្បាប់ ។ ឯសពកុមាររងគ្រោះត្រូវប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

                                                                                សុថាត់

ជនជាតិ​បរទេស​បើករថយន្ត​បុក​ម៉ូតូ​ពីរ​គ្រឿង​ស្លាប់​ក្មេង​