សិស្ស​ឆ្នើម ប្រាប់​​គន្លឹះ​​រៀនឱ្យ​​ពូកែ ដល់​សិស្ស​ថ្នាក់​ទី១២

នៅ​សល់​ពេល​មិន​ច្រើន​ប៉ុន្មាន​ទេ ការ​ប្រឡង​បាក់​ឌុប​ទូទាំង​ប្រទេស​​នឹង​ចូល​មក​ដល់ ហើយ​ដើម្បី​ជា​ការ​ក្រើន​រំលឹក កាល​ពី​ថ្មីៗ​នេះ អតីត​សិស្ស​និទ្ទេស A ឆ្នាំ​២០១៤ ចាន់ ពិចិត្រ ជា​សិស្ស​ឆ្នើម​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់ ដែល​បាន​ចែក​រំលែក​គន្លឹះ​សិក្សា​ឱ្យ​ទទួល​បាន​ជោគជ័យ ដល់​សិស្ស​ថ្នាក់​ទី ​១១ និង​ ១២ នៃ​វិទ្យាល័យ​ទួលប្រាសាទ​សែនសុខ។

 

សិស្ស​ឆ្នើម ប្រាប់​​គន្លឹះ​​រៀនឱ្យ​​ពូកែ ដល់​សិស្ស​ថ្នាក់​ទី១២

 

នៅ​មុខ​លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស​ជាច្រើន​នាក់ អតីត​សិស្ស​សិស្ស​ពូកែ​រូបវិទ្យា និង​គណិតវិទ្យា នៃ​វិទ្យាល័យ​ព្រះបាទ​ព្រះសុរាម្រិត ​រូប​នេះបាន​និយាយ​ថា ដើម្បី​​រៀន​ពូកែ​ត្រូវ​៖

 

-មាន​គោលដៅ​ច្បាស់​លាស់
-ការ​ប្ដេជ្ញា​ចិត្ត​សម្រេច​គោលដៅ ដោយ​មិន​បោះបង់​ចោល និង​ចាត់​ទុក​ឧបសគ្គ​ជា​ការអភិវឌ្ឍន៍​ខ្លួន
-ត្រូវ​ចេះ​បែងចែក​ពេលវេលា​សិក្សា​លើ​មុខវិជ្ជា​នីមួយៗ
-ត្រូវ​រំលឹក​​​មេរៀន​ និង​អនុវត្ត​លំហាត់​រាល់​ថ្ងៃ
-ត្រូវ​ស្រាវជ្រាវ
-ត្រូវ​រៀន​ត្រៀម​មុន​ពេល​ប្រឡងជាដើម

 

ដើម្បី​ឱ្យ​ដឹង​កាន់​តែ​ច្បាស់​ សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

ភាគទី១៖

ភាគទី២៖

 
កាល​ពី​ឆ្នាំ​២០១៤ សិស្ស​ជាប់​និទ្ទេស A មាន​តែ​១១​នាក់​ប៉ុណ្ណោះ ហើយ​យុវជន ចាន់ ពិចិត្រ ទទួល​បាន​លំដាប់​ពិន្ទុ​ខ្ពស់​ជាងគេ គឺ ១០០,០០ ប៉ុន្តែ​ទោះបីជា​យ៉ាងណា យុវជន​រូប​នេះ ថា អ្វី​ខាងលើ​គ្រាន់​តែ​ជា​បទពិសោធន៍ ដែល​​ខ្លួន​ធ្លាប់​ទទួល​បាន​ជោគជ័យ ក្នុង​ការសិក្សា​ប៉ុណ្ណោះ ហើយ​ក៏​មិន​ប្រាកដ​ថា អ្វី​ដែល​លោក​ប្រាប់ សិស្សានុសិស្ស​យក​ទៅ​អនុវត្ត​​ជោគជ័យ​នោះ​ដែរ ព្រោះ​មនុស្ស​ម្នាក់ៗ​មាន​លក្ខណៈ​​មិន​ដូច​គ្នា​ឡើយ។

 

អ្នកកំពង់​ឆ្នាំង ចាន់ ពិចិត្រ បញ្ជាក់​ថា៖ “អ្វី​ខ្ញុំ​ចែក​រំលែក​នេះ ត្រង់​ណា​ដែល​អ្នក​ទាំងអស់​គ្នា គិត​ថា​​ល្អ​យក​ទៅ​អនុវត្ត​ទៅ”៕

 

ចាន់ ពិចិត្រ កំពូល​​និទ្ទេស A ​ឆ្នាំ​មុន​​​ចែក​រំលែក​​បទពិសោធន៍​​រៀន​សម្រាប់​អ្នក​ត្រៀម​បាក់​ឌុប

 

អត្ថបទ៖ អ៊ុំ សុភក្តិ