ធនញ្ជ័យ (ភាគ​​បញ្ចប់)

ភាគ​​បញ្ចប់
លុះ​វេលា​កាលណា​នាម៉ឺន​ចិន​និង​អ្នកប្រាជ្ញ​យក​ផ្លែ​ឪឡឹក​ទាំង​បី​ឡើង​អំពី​សំពៅ​ ចូល​ទៅ​គាល់​ស្ដេច​ស្រុក​ខ្មែរ​ក្នុង​ព្រះ​រាជ​រោង ស្ដេច​ឱ្យ​ហៅ​ធនញ្ជ័យ​ប្រជុំ​អស់​នាម៉ឺន​មុខ​មន្ត្រី​ពាស​ពេញ​អស់​រាជ​រោង។ នាម៉ឺន​ចិន​និង​អ្នកប្រាជ្ញ​ចិន​យក​ផ្លែ​ឪឡឹក​ទាំង​បី​មក​ឱ្យ​ធនញ្ជ័យ​ទាយ ឯ​ធនញ្ជ័យ​ទាយ​ត្រូវ​ទាំង​អស់។ អ្នក​ប្រាជ្ញ​ស្រុក​ចិន លុះ​ដល់​ធនញ្ជ័យ​ដោះ​ចំណោទ​ស្រុក​ចិន​ដូច​យើង​និយាយ​មកពី​មុន​គ្មាន​សល់​ តិច​ឡើយ។ ស្ដេច​ខ្មែរ​ជ្រាប អ្នក​ប្រាជ្ញ​ចិន​ទល់​ប្រាជ្ញ​នឹង​​ធនញ្ជ័យ ទ្រង់​ឱ្យ​យក​សំពៅ​ទាំង​៥០០​ទុក​តែ​សំពៅ​មួយ​ឱ្យ​នាម៉ឺន និង​អ្នកប្រាជ្ញ​ចិន​ត្រឡប់​ទៅ​ស្រុក​ចិន​វិញ ហើយ​ស្ដេច​ប្រទាន​រង្វាន់​ឱ្យ​ធនញ្ជ័យ​ជា​ច្រើន។ ឯ​ស្ដេច​ស្រុក​ចិន​ពី​ថ្ងៃ​នេះ​មក​ ខ្លាច​ប្រាជ្ញ​ធនញ្ជ័យ​មិន​ហ៊ាន​ឱ្យ​មក​ចោទ​ប្រស្នា​ទៀត ប៉ុន្តែ​នឹក​ខ្ញាល់​ក្នុង​ព្រះ​ហឫទ័យ​ថា បើ​ឥត​ពី​ធនញ្ជ័យ​ទៅ​កាល​ណា នឹង​ឱ្យ​ភ្នាល់​ចោទ​ប្រស្នា​ទៀត។

 

លុះ​ឯ​ក្រោយ​មក​ទៀត ស្ដេច​ស្រុក​ខ្មែរ​ទ្រង់​ព្រះ​ចិន្ដា​គិត​ដល់​សេចក្ដី​ធនញ្ជ័យ​ចាញ់​ប្រាជ្ញ​ជា​ច្រើន ហើយ​ក្រែង​ធនញ្ជ័យ។ ធនញ្ជ័យ​​នៅ​ជិត​វាំង​អាច​នឹង​ដណ្ដើម​យក​រាជ​សម្បត្តិ ត្បិត​​ធនញ្ជ័យ​មាន​ប្រាជ្ញា​ច្រើន​ណាស់ ស្ដេច​មាន​ព្រះ​បន្ទូល​ថា៖
«អា​ជ័យ​ឯង​នៅ​ស្រុក​នេះ​មិន​បាន​ទេ អញ​ឱ្យ​អា​ឯង​ទៅ​នៅ​ទន្លេ មាន​ស្រុក​ណា​នៅ​ប្រប​ទន្លេ​ទៅ​នៅ​តាម​ចិត្ត​អា​ឯង កុំ​នៅ​ក្នុង​ស្រុក​នេះ​ឡើយ!»
ធនញ្ជ័យ​ស្ដាប់​ព្រះ​បន្ទូល​ហើយ ក្រាប​ថ្វាយ​បង្គំ​លា​ទៅដល់​ផ្ទះ​ហើយ និយាយ​ប្រាប់​ម្ដាយ​ថា៖
«ហ្លួង​មាន​ព្រះ​បន្ទូល​ប្រើ​ខ្ញុំ​ឱ្យ​ទៅ​នៅ​តាម​មាត់​ទន្លេ ឱ្យ​ធ្វើ​ស្រូវ​រក​ស៊ី​តាម​ចិត្ត ឯ​ទន្លេ​នោះ​ឱ្យ​ជា​របស់​ខ្ញុំ​ហើយ!»
ឯ​ម្ដាយ​ស្ដាប់​ហើយ​ក៏​ថា៖
«បើ​ដូច្នោះ កូន​ទៅ​នៅ​តាម​ព្រះ​បន្ទូល​ចុះ ឯ​ខ្លួន​ម្ដាយ​នៅ​ផ្ទះ​នេះ​ហើយ!»

 

ធនញ្ជ័យ​ស្ដាប់​ម្ដាយ​ហើយ ក៏​លា​ម្ដាយ​ទៅ​ប្រាប់​អស់​នាម៉ឺន នូវ​អស់​រាស្ត្រ​ប្រជា​ដែល​នៅ​ក្នុង​មាត់​ទន្លេ​ថា៖
«ត្បិត​ហ្លួង​មាន​ព្រះ​បន្ទូល​ឱ្យ​អញ​ជា​ធំ ស្រដី​ក្នុង​ទន្លេ​ទាំង​អស់​នឹង​ធ្វើ​ស្រែ​ស្រូវ ឥឡូវ​នេះ​អញ​ប្រាប់​អ្នក​រាល់​គ្នា បើ​ដើរ​ជើង​ទឹក​នឹង​ប្រាប់​អញ អញ​នឹង​កត់​ជា​ថ្លៃ​ទន្លេ និង​ព្រែក ទូក​ដែល​រក​ស៊ី​សព្វ​ថ្ងៃ​នេះ ព្រះ​រាជ​ទ្រព្យ​អំពី​ថ្ងៃ​នេះ​ទៅ បើ​អ្នក​ឯ​ណា​មិន​បាន​ចូល​មក​ប្រាប់​អញ នឹង​បាន​សេចក្ដី​ខុស អញ​នឹង​ធ្វើ​ទោស​តាម​ច្បាប់​មិន​ប្រណី​ឡើយ!»

 

ចុច​ត្រង់​នេះ​អាន​ភាគ​បញ្ចប់…

 

ធនញ្ជ័យ (ភាគ​​បញ្ចប់)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ