ភាពយន្ត​ថ្មី​របស់ Lee Min Ho បំបែក​កំណត់​ត្រា Box Officeនៅ​ចិន

ជាមួយ​នឹង​ប្រជាប្រិយ​ភាព​ដ៏​ធំធេង​របស់​ខ្លួន តារា​សម្ដែង​កូរ៉េ​ល្បី​ឈ្មោះ Lee Min Ho បាន​ជួយ​ឲ្យ​ភាពយន្ត “Bounty Hunter” រក​ប្រាក់​ចំណូល​យ៉ាង​ច្រើន​លើសលប់។

 

ភាពយន្ត​ថ្មី​របស់ Lee Min Ho បំបែក​កំណត់​ត្រា Box Officeនៅ​ចិន

 
“Bounty Hunters” ដែល​ជា​ភាពយន្ត​ថ្មី​របស់​តារា​សម្ដែង​រូប​សង្ហារ Lee Min Ho បាន​រក​ចំណូល​សរុប​​ចំនួន ២៩​លាន​ដុល្លារ​ចាប់​តាំង​ពី​ពេល​ដាក់​បញ្ចាំង​កាល​ពី​ដើម​ខែ កក្កដា​មក។ នេះ​គឺ​ភាពយន្ត​សហការ​រវាង​ចិន​និង​កូរ៉េ​ដែល​រក​លុយ​បាន​ច្រើន​ជាង​គេ​បើ​គិត​មក​ទល់​ពេល​បច្ចុប្បន្ន។ ក្រុមហ៊ុន​របស់​តួ​រឿង “កន្លង់​បាក់​ស្លាប​កូឡាប​មាន​ស្នេហ៍” បាន​ឲ្យ​ដឹង​ថា​ខ្សែ​ភាពយន្ត​នេះ​ត្រូវ​បាន​ដាក់​បញ្ចាំង​នៅ​ក្នុង​រោងកុន​ចំនួន ៥២០០០​រោង​នៅ​សព្វ​ប្រទេស​ចិន។ ហើយ​វា​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​ថ្ងៃ​ចេញ​ផ្សាយ​ដំបូង។ ក្រៅ​ពី​ដាក់​បញ្ចាំង​នៅ​ចិន “Bounty Hunters” ក៏​គ្រោង​នឹង​ដាក់​បញ្ចាំង​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ទៀត​ដូច​ជា អង់គ្លេស អូស្ត្រាលី វៀតណាម សិង្ហបុរី ម៉ាឡេស៊ី ហុងកុង និង​តៃវ៉ាន់​ផង​ដែរ៕

 

ភាពយន្ត​ថ្មី​របស់ Lee Min Ho បំបែក​កំណត់​ត្រា Box Officeនៅ​ចិន

 

ចុចអាន៖រឿង​ភាគ​ថ្មី​របស់ Lee Minho និង Jun Ji Hyun បំបែក​កំណត់ត្រា​លក់​ចេញ​បាន​ថ្លៃ​បំផុត

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
koreatimes