​គ្រូ​ U16 មីយ៉ាន់ម៉ា ​បង្ហើប​មូលហេតុ​​​មិន​គួរឲ្យ​​ជឿ ដែល​ចាញ់​វៀតណាម ៥-១

លោក Nyi Nyi Latt ​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា​ក្រោម​អាយុ​ ១៦​ឆ្នាំ​​ ​បាន​បង្ហើប​មូលហេតុ​ស្ទើរ​មិន​គូ​ឲ្យ​ជឿ ដែល​នាំ​ឲ្យ​​ក្រុម​របស់​​លោក​បរាជ័យ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​​វៀតណាម ៥-១​យ៉ាង​ចាស់​ដៃ​ នៃ​ការ​ប្រកួត​ទីបី​ក្នុង​ពូល A ​ពា​ន​រង្វាន់ AFF U-16 Championship 2016 ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ម្សិល​មិញ។

 

​គ្រូ​ U16 មីយ៉ាន់ម៉ា ​បង្ហើប​មូលហេតុ​​​មិន​គួរឲ្យ​​ជឿ ដែល​ចាញ់​វៀតណាម ៥-១លោក Nyi Nyi Latt

 

​គ្រូ​បង្វឹក​សញ្ជាតិ​មីយ៉ាន់ម៉ា​រូប​នេះ​​បាន​ឲ្យ​ដឹង​ថា ​​ការ​បរាជ័យ​ក្រោម​ថ្វី​ជើង​វៀតណាម​​ច្រើន​គ្រាប់​បែប​នេះ​ ​មក​ពី​លោក​​មិន​បាន​បង្ហាត់​កូន​ក្រុម​របស់​លោក​ រាល់​កំហុស​ដែល​មាន​នា​ពេល​កន្លង​មក​​ច្រើន​ឡើយ​។ ​មូល​ហេតុ​ដែល​មិន​បាន​បង្ហាត់​ដល់​ពួក​គេ​ច្រើន​នោះ​គឺ​ គ្មាន​ពេល​គ្រប់​គ្រាន់​ ​និង​​​ទីលាន​ហ្វឹកហាត់​​ដី​មិន​ស្មើ​ល្អ​ពិបាក​ហ្វឹកហាត់​មែន​ទែន។

 

​លោក​បន្ថែម​​ថា ​​​រាល់​ពេល​​ធ្លាក់​ភ្លៀង​​​គឺ​គ្មាន​ទីលាន​ហ្វឹកហាត់​តែ​ម្ដង ​ជាក់​ស្ដែង​រដូវ​នេះ​គឺ​ជា​រដូវ​ភ្លៀង​។ ​មូល​ហេតុ​ដែល​សំខាន់​​​ខ្លាំង ដែល​អាច​នាំ​ឲ្យ​ក្រុម​លោក​ចាញ់​វៀតណាម​ច្រើន​គ្រាប់​បែប​នេះ​មែន​ទែន គឺ​កីឡាករ​របស់​លោក​​​ចំនួន ៦​នាក់​បាន​ឈឺ​គ្រុន​ក្ដៅ​​កាល​ពី​ម្សិល​មិញ​នេះ។

 

​សូម​បញ្ជាក់​ថា ​ការ​ហ្វឹកហាត់​របស់​​ក្រុម​បាល់ទាត់​​ U16 ​មីយ៉ាន់ម៉ា ​គឺ​​នៅ​ទីលាន​ជើង​ទឹក​​​​ជា​ស្មៅ​ធម្មជាតិ​​ ​ដែល​ក្លឹប​​បឹង​កេត​​អង្គ​ តែង​ហ្វឹកហាត់​​​នា​ពេល​កន្លង​មក។ ប្រកួត​បន្ទាប់​របស់​ក្លឹប​​​មួយ​នេះ នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​ទី១៦​​ ស្អែក​នេះ​​​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ ដែល​ជួប​ជាមួយ​​​​ U16 ម៉ាឡេស៊ី​ម៉ោង ៦:៣០៕

 

​គ្រូ​ U16 មីយ៉ាន់ម៉ា ​បង្ហើប​មូលហេតុ​​​មិន​គួរឲ្យ​​ជឿ ដែល​ចាញ់​វៀតណាម ៥-១U16 មីយ៉ាន់ម៉ា

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា