ប្រជាជន​អាមេរិក​យល់ថា​រូបនេះ​ជា​ព្រលឹង​របស់​សព​អ្នកជិះ​ម៉ូតូ ដែល​ចេញពី​រាងកាយ​

    ​ជាច្រើន​ថ្ងៃ​ហើយ​នៅលើ​អ៊ី​ន​ធឺ​ណេ​ត នាំគ្នា​ផ្អើល​ដោយសារ​រូបភាព​មួយ​អះអាងថា​មាន​អ្វីមួយ​ដូចជា​ព្រលឹង​នៅក្នុង​រូបនោះ​។​

​    ​វា​គឺជា​រូបភាព​នៃ​ក្រុម​ជួយសង្គ្រោះ​បន្ទាន់​នៅ​កន្លែងកើតហេតុ​ម៉ូតូ​បុក​គ្នា​ក្នុង​ទីក្រុង Powell Country រដ្ឋ Kentucky ប្រទេស​អាមេរិក​។​

​    ​រូបភាព​ដែល​បង្ហោះ​នៅលើ Facebook ដោយ​លោក Saul Vazquez អ្នកបើករថយន្ត​ដឹកទំនិញ​ម្នាក់ បានបង្ហាញ​ពី​ស្រមោល​សៗ​ស្ទង់ៗ​ហោះ​រំលង​លើ​សព​អ្នកជិះ​ម៉ូតូ​។​

​    ​អ្នកជិះ​ម៉ូតូ ដែល​គេ​មិន​បង្ហាញ​ឈ្មោះ ក្រោយមក​បាន​ស្លាប់​ក្នុង​មន្ទី​ពេទ្យ​។ អ្នកលេង Facebook ខ្លះ​បាន​និយាយថា​វា​គឺជា​ព្រលឹង​រត់ចេញ​ពី​ខ្លួនប្រាណ​។​

​    ​អ្នកលេង Facebook ឈ្មោះ Vazquez និយាយថា "​ខ្ញុំ​គិតថា​បុរស​ម្នាក់​នោះ​កំពុង​មើលខ្លួន​គាត់​ដេក​ដួល​លើផ្លូវ​"​។​

​    ​ម្នាក់​ផ្សេងទៀត​បាន​និយាយថា "​វា​ពិតជា​អស្ចារ្យ​! អ្នក​នឹងមាន​សុភមង្គល​ខ្លាំង​ដែល​ថត​បាន​រូបភាព​នេះ​"៕