iPhone 7 នឹងមាន​ល្បឿន​លឿន​ជាង​ iPhone 6s ​​ ២០%

លទ្ធផល​ធ្វើ​តេស្ត​សមត្ថភាព​ដំបូង​របស់​បន្ទះ​ Chip A10 ដែល​រំពឹង​ថា​នឹង​ប្រើ​លើ​ iPhone ជំនាន់​ថ្មី​បាន​​លេច​ឡើង​នៅ​លើ​វិបសាយ TechTastic​ ដោយ​បង្ហាញ​ថា​មាន​ល្បឿន​លឿន​ជាង​មុន​ ២០%។

 

iPhone 7 នឹងមាន​ល្បឿន​លឿន​ជាង​ iPhone 6s ​​ ២០%

 

តាម​លទ្ធផល​​ឃើញ​ថា​បន្ទះ​ Chip A10 ទទួល​បាន​ពិន្ទុ​ទាប​ជាង​បន្ទះ​ Chip A9X ​​ដែល​បំពាក់​លើ​ iPad Pro តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ។ ដោយ​ឡែក​បើ​ប្រៀប​នឹង​បន្ទះ​ Chip A9 នៅ​លើ​ iPhone 6s, 6s Plus វិញ​ឃើញ​ថា​ខ្ពស់​ជាង​ ២០% ដែល​នេះ​មាន​ន័យ​ថា​បន្ទះ​ Chip ជំនាន់​ថ្មី​មាន​ល្បឿន​លឿន​ជាង​មុន។

 

កន្លង​មក​មាន​ពាក្យ​ចចាមអារ៉ាម​បាន​ចេញ​ផ្សាយ​ថា​បន្ទះ​ Chip A10 ផលិត​ឡើង​ដោយ​ប្រើ​វិធីសាស្ត្រ​ថ្មី​ ដែល​ធ្វើ​ឲ្យ​មាន​ទំហំ​តូច​ជាង​មុន​ ហើយ​នេះ​​ជា​ចំណុច​ដែល​ធ្វើ​ឲ្យ​​គេ​អាច​ផលិត​ iPhone ជំនាន់​ថ្មី​មាន​កម្រាស់​ស្ដើង​ និង​ ​ថ្ម​ទំហំ​ធំ​ជាង​មុន៕

 

ចុច​អាន៖ iPhone 7 ត្បិត​ថា​ស្ដើង​ជាង​មុន​តែ​​អាច​មាន​ថាមពល​ថ្ម​ដល់​​ 1960 mAh​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PhoneArena​​​​​​​​​