មហាសោកនាដកម្មកើត​​ក្នុងប្រទេស​​បារាំងទៀតហើយ​​

បារាំង ៖ យ៉ាង​​ហោច​​មនុស្ស​៧៣​នាក់​​​ស្លាប់​ និង​ជាង១០០នាក់​​​រង​របួស​ បន្ទាប់​ពី​មាន​​រថយន្ត​​ធុន​ធំ​​ បាន​​បើក​​តម្រង់​ចូល​​​​​ក្នុងទី​ប្រជុំ​ជន​​ដែល​​មាន​​មនុស្ស​​កកកុញ​នៅ​ក្នុង​​ពិធីបុណ្យ​ជាតិ​ Bastille Day ​របស់​ប្រទេស​​​បារាំង​ ។

ហេតុការណ៍នេះ​ កើត​ឡើងនាយប់ថ្ងៃទី១៤ កក្កដា ​​នៅ​ទីក្រុង​Nice ​ស្ថិត​តាម​​បណ្តោយ​ឆ្នេរសមុទ្រ​ ដែល​គេ​ហៅ​ថា​ Promenade des Anglais ​ប្រទេស​​​បារាំង​ ។

​​រថយន្ត​​បង្ក​នោះ ត្រូវ​គេ​មើល​ឃើ​ញ​មាន​​​ផ្ទុក​​ទៅ​ដោយ​កាំ​ភ្លើង ​និង​គ្រឿងផ្ទុះ​​យ៉ាង​ណែន​ ក្នុង​​គោលបំណង​ គឺ​បុក​ចូល​បំផ្ទុះ​​តែ​ម្តង​ ។ ហើយ​អ្នកបើក​រថយន្ត​នោះ ត្រូវ​គេ​សម្រេច​បាញ់​សម្លាប់តែម្តង ។