​មួយថ្ងៃ ទឹក​ទទឹម​មួយ​កែវ ជួយ​ថែរក្សា​សុខភាព​បេះដូង​

​មួយថ្ងៃ ទឹក​ទទឹម​មួយ​កែវ ជួយ​ថែរក្សា​សុខភាព​បេះដូង​


​មួយថ្ងៃ ទឹក​ទទឹម​មួយ​កែវ ជួយ​ថែរក្សា​សុខភាព​បេះដូង​

​ផ្លែ​ទទឹម គឺជា​ផ្លែឈើ​សម្បូរ​ទៅដោយ​អង់​ទី​អុក​ស៊ីដង់ និង​សារធាតុ Polyphenols ខ្ពស់ ដែល​វា​អាច​កាត់បន្ថយ​សម្ពាធ​អុកស៊ីត​កម្ម និង​ថែរក្សា​បេះដូង ឲ្យមាន​សុខ​ភាពល្អបាន​។ បើសិន​ជា​អ្នក​គិតថា ញ៉ាំ​ផ្លែ​នេះ​ម្តងៗ​គួរ​ឲ្យ​ធុញ​នោះ អ្នក​អាច​លាង​វាឲ្យ​ស្អាត ហើយ​កិន​យក​ទឹក​វា​ញ៉ាំ​រាល់ថ្ងៃ​បាន​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ខាងក្រោម​នេះ គឺជា​របៀប​ដែល​ថា ញ៉ាំ​ទឹក​ផ្លែ​ទទឹម​មួយ​កែវជា​រៀងរាល់ថ្ងៃ អាច​ជួយ​បេះដូង​ឲ្យមាន​សុខ​ភាពល្អបាន​។

គ្រប់គ្រង​កូ​ឡេ​ស្តេ​រ៉ុល​ក្នុងឈាម​
ការ​ញ៉ាំ​ទឹក​ផ្លែ​ទទឹម​មួយ​កែវ អាច​ជួយ​ថែរក្សា​បេះដូង​សរសៃឈាម​បាន​យ៉ាង​ល្អ ព្រោះ​វា​ទៅ​គ្រប់គ្រង​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ មិន​ឲ្យ​ឡើង​ខ្ពស់ និង​បង្កើន​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​វិញ​។ រឿងនេះ​នឹង​ជួយ​បង្ការ ការ​កក​ជាតិ​ខ្លាញ់​ក្នុង​សរសៃឈាម​អាកទែ​ដែរ​។

គ្រប់គ្រង​ជំងឺ​ទឹកនោម​ផ្អែម​
អ្នក​ប្រហែលជា​ដឹង​ហើយ​ថា ជំងឺ​បេះដូង និង​ជំងឺ​ទឹកនោម​ផ្អែម អាច​កើត​ឡើង​ជាមួយ​គ្នា​។ យ៉ាងណាមិញ បើសិន​ជា​អ្នក​ញ៉ាំ​ទឹក​ផ្លែ​ទទឹម​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ ដើម្បី​សុខភាព​បេះដូង​នោះ វា​ក៏​អាច​ជួយ​គ្រប់គ្រង ជំងឺ​ទឹកនោម​ផ្អែម​បាន​ល្អ​ដែរ​។ អង់​ទី​អុក​ស៊ី​ដង់​ក្នុង​ផ្លែ​ទទឹម មាន​ប្រយោជន៍​ណាស់ សម្រាប់​ជំងឺ​ទឹកនោម​ផ្អែម​។ ចំពោះ​ទឹក​របស់​វា​វិញ នឹង​ជួយ​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន ហើយ​មាន​ជាតិ​ស្ករ​ទាប​ទៀតផង​។

គ្រប់គ្រង​សម្ពាធ​ឈាម​
ជំងឺ​លើស​សម្ពាធ​ឈាម កំពុងតែ​កើត​ឡើង​ច្រើនណាស់ នាពេល​បច្ចុប្បន្ន​នេះ ទោះ​បី​ជា​មនុស្ស​វ័យក្មេង ក៏​មិន​អាច​ចៀសផុត​ដែរ បើសិនជា​មិន​មាន​ការគ្រប់គ្រង និង​បង្ការ​ទេនោះ​។ ប៉ុន្តែ ការ​ញ៉ាំ​ទឹក​ផ្លែ​ទទឹម​មួយ​កែវ អាច​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម Systolic ឬ​សម្ពាធ​ក្នុង​សរសៃឈាម​អាកទែ​បាន​។

កាត់បន្ថយ​ការឡើង​ក្រាស របស់​សរសៃឈាម​អាក់ទែ​នៅ​ក​
តាម​ការសិក្សា​មួយ​បានឲ្យដឹងថា ទឹក​ផ្លែ​ទទឹម​ត្រូវ​ឲ្យ​ញ៉ាំលើ​អ្នក ដែល​មាន​ជំងឺ​ក្រិន​រឹង​សរសៃឈាម​រយៈពេល​បី​ឆ្នាំ​។ គេ​បាន​រកឃើញថា សរសៃឈាម​ដែល​ក្រាស់​រឹង​នោះ បែរ​ជា​ថយចុះ​យ៉ាង​គួរឲ្យកត់សម្គាល់ ហើយ​ក៏​បន្ថយ​សម្ពាធ​ឈាម​បាន​ដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។