សព​ត្រូវ​ប្តូរ​ដាក់​មក​មឈូស ​ក្លា​សេ​ត្រជាក់​ជា​អំណោយ​អាណិកជន​បារាំង

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៦ មាន​រយៈពេល​៥​ថ្ងៃ​ហើយ​។ ចំណែក​សភាព​សព​មានការ​ប្រែប្រួល ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​សព​និង​គណៈកម្មការ​បុណ្យ បាន​សម្រេច​ធ្វើ​មឈូស​ថ្មី​មួយទៀត​ គឺ​ទូ​ក្លា​សេ​ដោយ​ប្រើ​ម៉ាស៊ីនត្រជាក់​ដែល​អាណិកជន​ខ្មែរ​ម្នាក់​នៅ​ស្រុក​បារាំង​ផ្តល់​ជូន ។