រថយន្ត​ដឹក​ទំនិញ​​​​​ ​​​​បុក​រះ​ចូល​ហ្វូង​មនុស្ស​​​​​សម្លាប់​ ៧៧​​នាក់​នៅ​បារាំង

រថយន្ត​ដឹក​ទំនិញ​​​​ដ៏​ធំ​មួយ​គ្រឿង​​​​បាន​បើក​បុក​​ចូល​​​​​​​កណ្ដាល​ហ្វូង​​​​​មនុស្ស​​​​​​​​នៅ​​​​​​​​ទីក្រុង​ Nice ​ប្រទេស​បារាំង ​​​​កាល​​​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​​​​ទី​ ១៤​កក្កដា​​ម្សិលមិញ​ ​​​សម្លាប់​មនុស្ស​​យ៉ាង​តិច​​ ៧៧​នាក់​ ​​និង​រាប់​រយ​នាក់​ទៀត​​រង​របួស​​​​​​ ​ដែល​កំពុង​ចូលរួម​​​មើល​ពិធី​​​អុជកាំជ្រួច​​ Bastile Day។

 

រថយន្ត​ដឹក​ទំនិញ​​​​​ ​​​​បុក​រះ​ចូល​ហ្វូង​មនុស្ស​​​​​សម្លាប់​ ៧៧​​នាក់​នៅ​បារាំង

 

​អ្នក​បើក​​រថយន្ត​​​​ត្រូវ​បាន​ប៉ូលិស​​បាញ់​សម្លាប់​​​​ ​ក្រោយ​​ពី​បើក​​​​ចូល​​​​​ហ្វូង​​មនុស្ស​​ចម្ងាយ​​ ២​គីឡូម៉ែត្រ​​​​​ ធ្វើ​​ឲ្យ​​​អ្នក​​នៅ​កន្លែង​​កើត​ហេតុ​​រាប់​រយ​នាក់​​រត់​​​​​​​​​ប្រសាច​​ ​​​​ហើយ​អ្នក​រត់​មិន​ទាន់​ត្រូវ​ស្លាប់​​​រប៉ាត់រប៉ាយ។

 

​​​​​​​​​​​​​​​​​​​​​​​​​​សាក្សី​​​​​​ឃើញ​ហេតុការណ៍​​ផ្ទាល់​​ភ្នែក​ម្នាក់​​បាន​​និយាយ​ថា ​​មាន​រថយន្ត​​ដឹក​ទំនិញ​ពណ៌​ស​ធំ​មួយ​​​​​​គ្រឿង​បាន​បើក​​ក្នុង​ល្បឿន​​យ៉ាង​​លឿន​​តាម​​គែម​ៗ​ផ្លូវ​​​កាត់​​​កន្លែង​មាន​​មនុស្ស​​ច្រើន​​ ដែល​ធ្វើ​​ឲ្យ​គ្រប់​គ្នា​​​ចលាចល​យ៉ាង​ខ្លាំង​។

 

អាជ្ញាធរ​បាន​​រក​ឃើញ​​​កាំ​ភ្លើង​ និង​​គ្រាប់​បែក​ជាច្រើន​​​ក្នុង​រថយន្ត​​​​​បង្ក​ហេតុ។​ ​​​​​ពុំ​ទាន់​មាន​ក្រុម​ណា​ចេញ​មុខ​អះអាង​ទទួល​ខុស​ត្រូវ​​​​​​​​ហេតុ​ការណ៍​នេះ​នៅ​ឡើយ​ទេ។ ​ប៉ូលិស​កំពុង​ស៊ើប​អង្កេត​​ ថា​តើ​​​អ្នក​បើក​រថយន្ត​​ ​ប្រព្រឹត្ត​តែ​ម្នាក់​ឯង​​ឬ មាន​​អ្នក​នៅ​ពីក្រោយ​ខ្នង៕

 

រថយន្ត​ដឹក​ទំនិញ​​​​​ ​​​​បុក​រះ​ចូល​ហ្វូង​មនុស្ស​​​​​សម្លាប់​ ៧៧​​នាក់​នៅ​បារាំង

 

 

រថយន្ត​ដឹក​ទំនិញ​​​​​ ​​​​បុក​រះ​ចូល​ហ្វូង​មនុស្ស​​​​​សម្លាប់​ ៧៧​​នាក់​នៅ​បារាំង

 

រថយន្ត​ដឹក​ទំនិញ​​​​​ ​​​​បុក​រះ​ចូល​ហ្វូង​មនុស្ស​​​​​សម្លាប់​ ៧៧​​នាក់​នៅ​បារាំង

 

រថយន្ត​ដឹក​ទំនិញ​​​​​ ​​​​បុក​រះ​ចូល​ហ្វូង​មនុស្ស​​​​​សម្លាប់​ ៧៧​​នាក់​នៅ​បារាំង

 

រថយន្ត​ដឹក​ទំនិញ​​​​​ ​​​​បុក​រះ​ចូល​ហ្វូង​មនុស្ស​​​​​សម្លាប់​ ៧៧​​នាក់​នៅ​បារាំង

 

រថយន្ត​ដឹក​ទំនិញ​​​​​ ​​​​បុក​រះ​ចូល​ហ្វូង​មនុស្ស​​​​​សម្លាប់​ ៧៧​​នាក់​នៅ​បារាំង

រថយន្ត​ដឹក​ទំនិញ​​​​​ ​​​​បុក​រះ​ចូល​ហ្វូង​មនុស្ស​​​​​សម្លាប់​ ៧៧​​នាក់​នៅ​បារាំង

 

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ France24