ហ្គេមPokemon Go នឹង​ត្រូវ​​ផលិត​ជា​ភាពយន្ត​ពេល​ឆាប់​ៗ​នេះ

ហ្គេម Pokemon Go ដែល​កំពុង​តែ​ល្បី​កក្រើក​ទូទាំង​ពិភពលោក​នោះ ត្រូវ​បាន​អ្នក​ផលិត​រឿង​ហូលីវូដ​ចាប់​អារម្មណ៍​ចង់​ធ្វើ​ជា​ភាពយន្ត។

 

ហ្គេមPokemon Go នឹង​ត្រូវ​​ផលិត​ជា​ភាពយន្ត​ពេល​ឆាប់​ៗ​នេះ

 

អ្នក​ប្រើ​អ៊ីនធឺណិត​ជុំវិញ​ពិភពលោក​កំពុង​ជក់​នឹង​ល្បែង​កម្សាន្ត Pokemon Go យ៉ាង​វក់វី​បន្ទាប់​ពី​ហ្គេម​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ទាញ​លេង​នៅ​លើ IOS និង Android។ ក្រុម​អ្នក​ផលិត​ភាពយន្ត​របស់​ហូលីវូដ​បាន​ឆ្លៀត​ឱកាស​នេះ​ដើម្បី​ផលិត​រឿង​ផ្អែក​តាម​ហ្គេម​មួយ​នេះ។

 

បើ​តាម​ការ​រាយការណ៍​របស់​បណ្ដាញ​ព័ត៌មាន Deadline នា​ពេល​ថ្មី​ៗ​នេះ ផលិតកម្ម​ភាពយន្ត Legendary កំពុង​ព្យាយាម​ទិញ​សិទ្ធិ​​ដើម្បី​ផលិត​ហ្គេម​នេះ​ទៅ​ជា​ភាពយន្ត​ដែល​មាន​មនុស្ស​ពិត​ដើរ​តួ។ តាម​ប្រភព​ដដែល អាច​មាន​លទ្ធភាព​ខ្ពស់ កវី​និពន្ធ​វ័យ​ក្មេង Max Landis ជា​អ្នក​សរសេរ​រឿង​នេះ។ Max គឺ​ជា​អ្នក​សរសេរ​រឿង​ឲ្យ​ភាពយន្ត “Power Rangers” វគ្គ​ថ្មី។ គួរ​បញ្ជាក់​ផង​ដែរ​ថា មុន​អាមេរិក Pokemon ត្រូវ​បាន​ថត​ជា​ភាពយន្ត​បែប​គំនូរជីវចល​នៅ​ប្រទេស​ជប៉ុន​និង​ទទួល​បាន​ប្រជាប្រិយ​ភាព​លើស​ពី​ការ​រំពឹង​ទុក៕

 

ហ្គេមPokemon Go នឹង​ត្រូវ​​ផលិត​ជា​ភាពយន្ត​ពេល​ឆាប់​ៗ​នេះ

 

ចុចអាន៖តារា​ស្រី​ម្នាក់​រាំ Twerk ​ខុស​បច្ចេកទេស រហែក​សំពត់​លេច​គូទ​កណ្ដាល​វាល

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
deadline