តារា​ស្រី៣នាក់ កំពុង​ពពោះ​ជិត​គ្រប់​ខែ

បច្ចុប្បន្ន​មាន​តារា​ស្រី​ចំនួន៣​នាក់​ បាន​ប្រកាស​ថា ខ្លួន​កំពុងតែ​មាន​ផ្ទៃពោះ ជិត​គ្រប់​ខែ​ឆាប់ៗ​នេះ ក្នុង​​នោះ​មាន​តារា​ម៉ូដែល ស៊ិន រតនា តារា​សម្ដែង​ ភិន សុដាលីស និង អតីត​តារា​សម្ដែង​ គីម លីហ្សា។

 

តារា​ស្រី៣នាក់ កំពុង​ពពោះ​ជិត​គ្រប់​ខែ

 

១/ អ្នក​នាង ស៊ិន រតនា

 

អ្នក​នាង ស៊ិន រតនា បាន​រៀប​ការ​ជា​​មួយ​លោក ហឹង​ ទូចវទ្ធី ​អាណិកជន​​ខ្មែរ​រស់​នៅ​ប្រទេស​បារាំង​កាល​ពី​ថ្ងៃ​ទី ៦ ខែ កុម្ភៈ ឆ្នាំ ២០១៦ ។ បច្ចុប្បន្ន កំពុងតែ​មាន​ផ្ទៃពោះ៧ ខែ​ហើយ កូន​ក្នុង​ផ្ទៃ របស់​នាង​ គឺ​ជា​កូន​ស្រី ។

 

តារា​ស្រី៣នាក់ កំពុង​ពពោះ​ជិត​គ្រប់​ខែ

 

២/ អ្នកនាង ភិន សុដាលី

 

តារា​សម្ដែង ភិន សុដាលីស បច្ចុប្បន្ន កំពុងតែ​មាន​ផ្ទៃពោះជាង​៦ហើយ កូន​ក្នុង​ផ្ទៃ​របស់​នាង គឺ​ជា​កូន​ស្រី ។​ជា​ដំណក់​ឈាម​​​របស់ លោក ប៉ែន ចំរ៉ុង ដែល​អ្នក​ទាំង​២ បាន​រស់​នៅ​ជា​មួយ​គ្នា​មិន​បាន​រៀប​ការ ដោយ​គ្រាន់​តែ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ប៉ុណ្ណោះ។ បច្ចុប្បន្ន​អ្នក​ទាំង២ បាន​ប្ដឹង​លែងលះ​គ្នា ហើយ​រឿង​ក្ដី​នេះ ​តុលាការ​កំពុង​ធ្វើ​តាម​នីតិវិធីនៅ​ឡើយ។

 

តារា​ស្រី៣នាក់ កំពុង​ពពោះ​ជិត​គ្រប់​ខែ

 

៣/ អ្នក​នាង គីម លីហ្សា

 

អតីត​តារា​សម្ដែង​ គីម លីហ្សា បាន​រៀប​ការ​ជា​​មួយ​លោក គីវ វុទ្ធី​ ​អាណិកជន​​ខ្មែរ​រស់​នៅ​ប្រទេស​អូស្ត្រាលី កាល​ពី​ថ្ងៃ ទី​១៨ ធ្នូ ២០១៣ ។ បច្ចុប្បន្ន ​រស់​នៅ​ប្រទេស​អូស្ត្រាលី កំពុងតែ​មាន​ផ្ទៃពោះជាង​៦ខែ​ដែរ​ហើយ ដោយ​កូន​ក្នុង​ផ្ទៃ​របស់​នាង គឺ​ជា​កូន ប្រុស។
តារា​ស្រី៣នាក់ កំពុង​ពពោះ​ជិត​គ្រប់​ខែ

 

អត្ថបទ៖ ខុត សីហា
រូបថត៖ FB