Dongho ចូល​សិល្បៈ​វិញ​ដើម្បី​​រក​លុយ​ទិញ​ទឹកដោះគោ​និង​កន្ទប​កូន

ត្បិត​តែ​នា​ពេល​កន្លង​ទៅ​ Dongho អតីត​សមាជិក​ក្រុម U-KISS បាន​ប្រកាស​ឈប់​ពី​សិល្បៈ ប៉ុន្តែ​ថ្មី​ៗ​នេះ​គេ​បាន​ប្រកាស​​ត្រលប់​មក​ចូល​លើ​វិថី​សិល្បៈ​វិញ​ហើយ ដោយ​ចង់​រក​លុយ​ទិញ​ទឹកដោះគោ​និង​កន្ទប​ឲ្យ​កូន។

 

Dongho ចូល​សិល្បៈ​វិញ​ដើម្បី​​រក​លុយ​ទិញ​ទឹកដោះគោ​និង​កន្ទប​កូន

 

កាល​ពី​ថ្ងៃ​ទី ១៣ ខែ មិថុនា តារា​វ័យ​២២​ឆ្នាំ​​បាន​ចូលរួម​ក្នុង​កម្មវិធី​ Radio Star របស់​ទូរទស្សន៍ MBC ដែល​ជា​កន្លែង​ដែល​គេ​បកស្រាយ​​ការ​ផ្លាស់​ប្ដូរ​ជីវិត​ក្នុង​ការ​រៀបការ​ ​ការ​​ទទួល​បាន​កូន​ប្រុស​ដំបូង​និង​ការ​វិល​ចូល​សិល្បៈ​វិញ។ Dongho ធ្លាប់​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​ កំឡុង​ពេល​ប្រកាស​គម្រោង​រៀបការ​និង​​ព័ត៌មាន​ប្រពន្ធ​មាន​ផ្ទៃពោះ ដែល​ធ្វើ​ឲ្យ​​តារា​ដែល​ដើរចេញ​ពី​ក្រុម U-KISS ​ក្នុង​ឆ្នាំ​២០១៣​នេះ​ ក្លាយ​ជា​តារា​ដែល​ក្មេង​ជាង​គេ​ឆាប់​រៀបការ​និង​មាន​កូន។

 

យ៉ាងណាក្ដី ក្នុង​កម្មវិធី Radio Star Donghoបាន​ប្រកាស​ថា​នឹង​ត្រលប់​មក​សិល្បៈ​វិញ ដោយ​​ផ្ដល់​ហេតុផល​ដ៏​គួរ​ឲ្យ​អស់​សំណើច​មួយ​ថា​៖”​​ទឹកដោះគោ​និង​កន្ទប​កូន​មិនមែន​ថោក​ទេ…ខ្ញុំ​ចង់​ត្រលប់​មក​វិញ​ដើម្បី​រក​លុយ​ទិញ​វា”។ តាម​ការ​បញ្ជាក់ Dongho អាច​នឹង​មក​សិល្បៈ​ធ្វើ​ជា​ DJ៕ ​

 

Dongho ចូល​សិល្បៈ​វិញ​ដើម្បី​​រក​លុយ​ទិញ​ទឹកដោះគោ​និង​កន្ទប​កូន

 

ចុចអាន៖Dongho អតីត​សមាជិក U-Kiss បង្ហាញ​កម្រង​រូប​ភាព​កូន​ប្រុស​លើក​ដំបូង
​​​​
ប្រែសម្រូល៖ ហេង សុធារិទ្ធិ
ប្រភព៖ koreaboo