ជីដូន​បង្ហាត់​ចៅ​ឱ្យ​ដើរ​ជើង ៤ ដូច​សត្វ​ឆ្កែ​

មានអ្នកលេងហ្វេសប៊ុកម្នាក់បាននិយាយថា កាលពីរសៀលថ្ងៃមួយ ខ្ញុំបានឃើញស្ត្រីវ័យចំណាស់ម្នាក់កំពុង តែអង្គុយជក់បារីនៅតាមចិញ្ចើមថ្នល់ និងកំពុងតែប្រឡែងលេងជាមួយនឹងសត្វពស់សិប្បនិមិត្ត ហើយនៅក្បែរ ស្ត្រីវ័យចំណាស់នោះមានក្មេងប្រុសម្នាក់អង្គុយនៅក្បែរនោះដែរ ។
ជីដូន​បង្ហាត់​ចៅ​ឱ្យ​ដើរ​ជើង ៤ ដូច​សត្វ​ឆ្កែ​

ខ្ញុំក៏បានទាញកាមេរាថតរូបយកមកថតមួយ ស្របក់ ក៏ស្រាប់តែមានឈុតថ្មីមួយទៀតដែលធ្វើឲ្យខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះ គឺស្ត្រីវ័យចំណាស់នោះបាន គ្រវែងពស់សិប្បនិមិត្តចោលទៅឆ្ងាយបន្តិច រួចហើយប្រើក្មេងប្រុសនោះឲ្យដើរជើង ៤ ដូចសត្វឆ្កែទៅពាំពស់ សិប្បនិមិត្តនោះត្រឡប់មកវិញ ហើយក្មេងប្រុសនោះបានលៀនអណ្តាត ព្រមទាំងស្រែកព្រូសយកតម្រាប់តាម សត្វឆ្កែទៀតផង ។

ដោយពិបាកភ្នែកពេក និងទ្រាំមិនបាន ខ្ញុំក៏ដើរទៅឃាត់ហើយសាកសួរពីដំណើរដើមទង ទើបដឹងថា ពួកគេត្រូវជាជីដូន និង ចៅ ។ ជីដូន និង ចៅជាអ្នកស្រុកក្រៅហើយមកលេងនៅទីក្រុងហាងចូវ ។ ស្ត្រីវ័យចំណាស់បាននិយាយប្រាប់ថា ចៅរបស់គាត់មានអាយុជាង ៣ ឆ្នាំ ហើយពេលធម្មតាវាចូលចិត្តលេងល្បែងដើរជើង ៤ ដូចឆ្កែ ។

ចប់ការសន្ទនា ខ្ញុំសង្កេតឃើញថា ២ នាក់ជីដូន និង ចៅ មានគំនិតប្រាជ្ញា និង ស្មារតីដូចគេដូចឯង ហើយ បន្ទាប់ពីខ្ញុំបានផ្តល់ដំបូន្មានអប់រំផ្នែកអនាម័យ និង សុវត្ថិភាពជាច្រើនរួចមកទើបពួកគេចាកចេញពីទីនោះ ៕ គឡេង

ជីដូន​បង្ហាត់​ចៅ​ឱ្យ​ដើរ​ជើង ៤ ដូច​សត្វ​ឆ្កែ​
ជីដូន​បង្ហាត់​ចៅ​ឱ្យ​ដើរ​ជើង ៤ ដូច​សត្វ​ឆ្កែ​

ជីដូន​បង្ហាត់​ចៅ​ឱ្យ​ដើរ​ជើង ៤ ដូច​សត្វ​ឆ្កែ​

ជីដូន​បង្ហាត់​ចៅ​ឱ្យ​ដើរ​ជើង ៤ ដូច​សត្វ​ឆ្កែ​

ជីដូន​បង្ហាត់​ចៅ​ឱ្យ​ដើរ​ជើង ៤ ដូច​សត្វ​ឆ្កែ​

ជីដូន​បង្ហាត់​ចៅ​ឱ្យ​ដើរ​ជើង ៤ ដូច​សត្វ​ឆ្កែ​
ប្រភព៖ pmhotnews

  • ជីដូន​បង្ហាត់​ចៅ​ឱ្យ​ដើរ​ជើង ៤ ដូច​សត្វ​ឆ្កែ​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/15  Category:ជីវិតនិងសង្គម
Tags: