បុរស​​រុស្ស៊ី​ម្នាក់​បង្ក​គ្រោះ​ថ្នាក់​​ស្លាប់​ម្នាក់​និង​របួស​៦​នាក់​​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃ១៤កក្កដា២០១៦នេះ ប៉ូលីសបានបញ្ជូនបុរសជនជាតិរុស្ស៊ីម្នាក់ឈ្មោះ KASYANOV អាយុ៤៧ឆ្នាំ ជាអ្នកទេសចរណ៍ស្នាក់នៅ ខេត្តព្រះសីហនុ ទៅផ្តន្ទាទោសនៅសាលាដំបូងខេត្តហើយ ក្រោយពីជនសង្ស័យរូបនេះ បើករថយន្តបុកប៉ះជាមួយនឹងម៉ូតូ២គ្រឿង បណ្ដាលអោយក្មេងម្នាក់ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង និងមានមនុស្សចាស់ប្រុសស្រី៦នាក់ផ្សេងទៀតរងរបួសធ្ងន់ធ្ងរ។

ការបញ្ជូនខ្លូនបុរសជនជាតិរុស្ស៊ីខាងលើជំនុំជម្រះ ក្រោយពីបុរសនេះបង្កគ្រោះចរាចរណ៍រំលងបានមួយថ្ងៃប៉ុណ្ណោះ។ ហេតុការណ៍ខាងលើនេះដែរ កើតឡើងនៅលើផ្លូវជាតិ៤ចន្លោះ គីឡូម៉ែត្រលេខ175-176 ក្នុងភូមិត្រពាំងមូលឃុំជើងគោ ស្រុកព្រៃនប់ កាលពីវេលាម៉ោងជិត៧កន្លះ ព្រឹកថ្ងៃ១៣ខែកក្កដាឆ្នាំ២០១៦កន្លងទៅ៕

បុរស​​រុស្ស៊ី​ម្នាក់​បង្ក​គ្រោះ​ថ្នាក់​​ស្លាប់​ម្នាក់​និង​របួស​៦​នាក់​​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ

បុរស​​រុស្ស៊ី​ម្នាក់​បង្ក​គ្រោះ​ថ្នាក់​​ស្លាប់​ម្នាក់​និង​របួស​៦​នាក់​​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ

ប្រភព៖ kqube

  • បុរស​​រុស្ស៊ី​ម្នាក់​បង្ក​គ្រោះ​ថ្នាក់​​ស្លាប់​ម្នាក់​និង​របួស​៦​នាក់​​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/15  Category:ជីវិតនិងសង្គម
Tags: