បងប្អូន​​​បែក​គ្នា​​៧​៣​ឆ្នាំ​ បាន​ជួប​គ្នា​ស្វាគមន៍​​ដោយ​ទឹក​ភ្នែក

បងប្អូនស្រីជនជាតិចិនមួយគូ បានធ្វើឲ្យគ្រប់គ្នាស្ទើរស្រក់ទឹកភ្នែក ពេលបានឃើញរូបថត និងដឹងរឿងរ៉ាវក៏កម្សត់របស់អ្នកទាំងពីរ ក្រោយបែកគ្នាអស់ជាង ៧៣ឆ្នាំ។

បងប្អូន​​​បែក​គ្នា​​៧​៣​ឆ្នាំ​ បាន​ជួប​គ្នា​ស្វាគមន៍​​ដោយ​ទឹក​ភ្នែក

លោកយាយ Ai Shuzhang ជាបងស្រីអាយុ ៨១ឆ្នាំ និងលោកយាយ Li Shurong ជាប្អូនស្រី បានសម្រក់ទឹកភ្នែករៀងៗខ្លួន ពេលបានជួបគ្នានៅព្រលានយន្តហោះ Guangzhou Baiyun ភាគខាងត្បូងប្រទេសចិន កាលប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ។

ងាកទៅមើលពីអតីតកាលវិញ នៅឆ្នាំ ១៩៤៣ ដោយសារតែជីវភាពគ្រួសារពេលនោះក្រីក្រតោកយាកពេក លោកយាយ Li Shurong ជាប្អូន ត្រូវបានឪពុកយកឲ្យទៅរស់នៅជាមួយអ្នកជិតខាងកាលអាយុ ៦ឆ្នាំ។ លោកយាយ Li បានធ្វើដំណើរជិត ៣០០០គីឡូម៉ែត្រ ពីទីក្រុង Changchun ភាគឦសានប្រទេស ដើម្បីមកជួបបងស្រីនៅទីក្រុងខាងលើ។

អំឡុងពេលជួបគ្នា យាយ Ai បានឱបប្អូនស្រីយំទាំងក្ដុកក្ដួលថា “អស់រយៈពេលជាច្រើនឆ្នាំ ទីបំផុតបងបានរកឃើញប្អូនហើយ។ បងសុំទោស ដែលបងមិនអាចការពារមើលថែប្អូនបានល្អ”។

បើតាមប្រភព អ្នកទាំងពីរបានកើតក្នុងស្រុក Funing ខេត្តហេបេ ភាគកណ្ដាលប្រទេសចិន។ លោកយាយ Li កើតក្នុងឆ្នាំ ១៩៣៧ ចំពេលប្រទេសកំពុងប្រឈមមុខជាមួយជប៉ុន ក្នុងសង្គ្រាមលោកលើកទីពីរ។ អ្នកទាំងពីរមានបងប្អូន ៣នាក់ ដោយប្អូនស្រីពៅ បានឲ្យទៅគ្រួសារផ្សេងមួយទៀតនៅឆ្ងាយពីគ្នា។

លោកយាយ Li រម្លឹកថា ឪពុកគាត់ ត្រូវគេបង្ខំឲ្យទៅចូលរួមប្រយុទ្ធនៅសមរភូមិ ហើយម្ដាយត្រូវគេបង្ខំឲ្យទៅធ្វើការជាមេដោះក្នុងគ្រួសារអ្នកមានមួយ។ ក្រោយឪពុកចូលប្រយុទ្ធបានពីរបីឆ្នាំ គាត់បានត្រឡប់មកផ្ទះវិញ តែសុខភាពចុះខ្សោយទ្រុឌទ្រោម ដូច្នេះគាត់មិនអាចមើលថែកូនបានទេ។ គាត់ក៏បានសម្រេចចិត្តឲ្យកូនស្រី ៣ ទៅរស់នៅជាមួយគេតែម្ដង។ លោកយាយ Ai បន្ថែមថា ឪពុកគាត់សម្រេចចិត្តទុកគាត់ ព្រោះគាត់មានអាយុ៩ឆ្នាំច្រើនគេ ខណៈកូនពៅអាយុ២ឆ្នាំ។

កាលពីខែមេសា កូនប្រុសរបស់លោកយាយ Li បានផ្ញើសារទៅកាន់គេហទំព័រចិនល្បីខាងជួយស្វែងរកសាច់ញាតិគ្រួសារព្រាត់គ្នា ហើយទើបទាក់ទងគ្រួសារយកលោកយាយ Ai ទៅចិញ្ចឹម និងរកឃើញនៅប៉ុន្មានថ្ងៃនេះតែម្ដង៕

បងប្អូន​​​បែក​គ្នា​​៧​៣​ឆ្នាំ​ បាន​ជួប​គ្នា​ស្វាគមន៍​​ដោយ​ទឹក​ភ្នែក បងប្អូន​​​បែក​គ្នា​​៧​៣​ឆ្នាំ​ បាន​ជួប​គ្នា​ស្វាគមន៍​​ដោយ​ទឹក​ភ្នែក បងប្អូន​​​បែក​គ្នា​​៧​៣​ឆ្នាំ​ បាន​ជួប​គ្នា​ស្វាគមន៍​​ដោយ​ទឹក​ភ្នែក បងប្អូន​​​បែក​គ្នា​​៧​៣​ឆ្នាំ​ បាន​ជួប​គ្នា​ស្វាគមន៍​​ដោយ​ទឹក​ភ្នែក បងប្អូន​​​បែក​គ្នា​​៧​៣​ឆ្នាំ​ បាន​ជួប​គ្នា​ស្វាគមន៍​​ដោយ​ទឹក​ភ្នែក បងប្អូន​​​បែក​គ្នា​​៧​៣​ឆ្នាំ​ បាន​ជួប​គ្នា​ស្វាគមន៍​​ដោយ​ទឹក​ភ្នែក បងប្អូន​​​បែក​គ្នា​​៧​៣​ឆ្នាំ​ បាន​ជួប​គ្នា​ស្វាគមន៍​​ដោយ​ទឹក​ភ្នែក

ប្រភព៖ sabay

  • បងប្អូន​​​បែក​គ្នា​​៧​៣​ឆ្នាំ​ បាន​ជួប​គ្នា​ស្វាគមន៍​​ដោយ​ទឹក​ភ្នែក已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/15  Category:ជីវិតនិងសង្គម
Tags: