សិស្ស​ឆ្នើម ប្រាប់​​គន្លឹះ​​រៀនឱ្យ​​ពូកែ ដល់​សិស្ស​ថ្នាក់​ទី១២

នៅសល់ពេលមិនច្រើនប៉ុន្មានទេ ការប្រឡងបាក់ឌុបទូទាំងប្រទេសនឹងចូលមកដល់ ហើយដើម្បីជាការក្រើនរំលឹក កាលពីថ្មីៗនេះ អតីតសិស្សនិទ្ទេស A ឆ្នាំ២០១៤ ចាន់ ពិចិត្រ ជាសិស្សឆ្នើមម្នាក់ក្នុងចំណោមពីរនាក់ ដែលបានចែករំលែកគន្លឹះសិក្សាឱ្យទទួលបានជោគជ័យ ដល់សិស្សថ្នាក់ទី ១១ និង ១២ នៃវិទ្យាល័យទួលប្រាសាទសែនសុខ។

សិស្ស​ឆ្នើម ប្រាប់​​គន្លឹះ​​រៀនឱ្យ​​ពូកែ ដល់​សិស្ស​ថ្នាក់​ទី១២

នៅមុខលោកគ្រូអ្នកគ្រូ សិស្សានុសិស្សជាច្រើននាក់ អតីតសិស្សសិស្សពូកែរូបវិទ្យា និងគណិតវិទ្យា នៃវិទ្យាល័យព្រះបាទព្រះសុរាម្រិត រូបនេះបាននិយាយថា ដើម្បីរៀនពូកែត្រូវ៖

-មានគោលដៅច្បាស់លាស់
-ការប្ដេជ្ញាចិត្តសម្រេចគោលដៅ ដោយមិនបោះបង់ចោល និងចាត់ទុកឧបសគ្គជាការអភិវឌ្ឍន៍ខ្លួន
-ត្រូវចេះបែងចែកពេលវេលាសិក្សាលើមុខវិជ្ជានីមួយៗ
-ត្រូវរំលឹកមេរៀន និងអនុវត្តលំហាត់រាល់ថ្ងៃ
-ត្រូវស្រាវជ្រាវ
-ត្រូវរៀនត្រៀមមុនពេលប្រឡងជាដើម

ដើម្បីឱ្យដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

ភាគទី១៖

ភាគទី២៖

កាលពីឆ្នាំ២០១៤ សិស្សជាប់និទ្ទេស A មានតែ១១នាក់ប៉ុណ្ណោះ ហើយយុវជន ចាន់ ពិចិត្រ ទទួលបានលំដាប់ពិន្ទុខ្ពស់ជាងគេ គឺ ១០០,០០ ប៉ុន្តែទោះបីជាយ៉ាងណា យុវជនរូបនេះ ថា អ្វីខាងលើគ្រាន់តែជាបទពិសោធន៍ ដែលខ្លួនធ្លាប់ទទួលបានជោគជ័យ ក្នុងការសិក្សាប៉ុណ្ណោះ ហើយក៏មិនប្រាកដថា អ្វីដែលលោកប្រាប់ សិស្សានុសិស្សយកទៅអនុវត្តជោគជ័យនោះដែរ ព្រោះមនុស្សម្នាក់ៗមានលក្ខណៈមិនដូចគ្នាឡើយ។

អ្នកកំពង់ឆ្នាំង ចាន់ ពិចិត្រ បញ្ជាក់ថា៖ “អ្វីខ្ញុំចែករំលែកនេះ ត្រង់ណាដែលអ្នកទាំងអស់គ្នា គិតថាល្អយកទៅអនុវត្តទៅ”៕

ប្រភព៖ sabay

  • សិស្ស​ឆ្នើម ប្រាប់​​គន្លឹះ​​រៀនឱ្យ​​ពូកែ ដល់​សិស្ស​ថ្នាក់​ទី១២已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/15  Category:ជីវិតនិងសង្គម
Tags: