ចាន់​ រតនា​ នឹង​​ឡើង​សង្វៀន​​​ ​​One Championship​ ប៉ះ​កីឡាករ​ម្ចាស់​ផ្ទះចិន​​​ ខែ​ក្រោយ​​

ជើងខ្លាំងក្បាច់គុនចម្រុះរបស់កម្ពុជាកីឡាករ ចាន់ រតនា នឹងត្រូវឡើងសង្វៀនក្នុងទ្រុងអន្តរជាតិដោយត្រូវប៉ះអ្នកលេងគុនចម្រុះរបស់ចិននៅទីក្រុងម៉ាកាវក្នុងកម្មវិធី One Championship នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ខាងមុខនេះ

ចាន់​ រតនា​ នឹង​​ឡើង​សង្វៀន​​​ ​​One Championship​ ប៉ះ​កីឡាករ​ម្ចាស់​ផ្ទះចិន​​​ ខែ​ក្រោយ​​ចាន់ រតនា

ចាន់ រតនា បានប្រាប់ Sabay ថា រូបនឹងទៅហ្វឹកហាត់នៅខេត្តភូកេត ប្រទេសថៃរយៈពេលកន្លះខែមុនការប្រកួត One Championship នៅទីក្រុងម៉ាកាវប្រទេសចិនមកដល់។ រូបគេត្រូវប្រឈមនឹងកីឡាករម្ចាស់ផ្ទះម៉ាកាវនាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦។ រតនាប្រាប់ថា កីឡាករម៉ាកាវដែលជាដៃគូជាជើងខ្លាំងម្នាក់ដែលពូកែផ្នែកខាងក្រោម។ នេះបើតាមមិត្តភ័ក្តប្រាប់ និងមើលតាមការមើល Youtube បន្ថែមរបស់លោក។

អ្នកលេងគុនខ្មែរ និងយុទ្ធក្រមខមបន្តឲ្យដឹងទៀតថា រូបគេនឹងខិតខំហ្វឹកហាត់ដើម្បីទប់ទល់នឹងជើងខ្លាំងរបស់ម៉ាកាវ និងព្យាយាមវាយប្រយោល វ៉ៃវិលជុំវិញធ្វើម៉េចដើម្បីកុំឲ្យដៃគូអាចមានឱកាសផ្តួលរូបគេបាន។

ចាន់​ រតនា​ នឹង​​ឡើង​សង្វៀន​​​ ​​One Championship​ ប៉ះ​កីឡាករ​ម្ចាស់​ផ្ទះចិន​​​ ខែ​ក្រោយ​​ពេជ្រ សីហា (ក្រហម)ធ្លាប់ប្រកួតនឹង ចាន់ រតនា (ខៀវ)

ចាន់ រតនាជាកីឡាករកម្ពុជាទី១ដែលបានសាងប្រវត្តិឈ្នះការប្រកួតនៅស្ថាប័នប្រដាល់កំពូល One Championship បន្ទាប់ពីបានឈ្នះកីឡាករហ្វីលីពីន Roman Gonzalez  ក្នុងទឹកទី១កាលពីឆ្នាំឆ្នាំ២០១៥។ រូបគេធ្លាប់បានប្រកួត៤លើកមកហើយក្នុងទ្រុង One Championship ក្នុងនោះឈ្នះ៣ដង និងចាញ់១ដង។ ការប្រកួតនាពេលខាងមុខនេះជាការប្រកួតលើកទី៥ ប៉ុន្តែនិយាយពីបទពិសោធន៍ប្រកួតប្រដាល់សេរីបានរាប់រយដង៕

ប្រភព៖ sabay

  • ចាន់​ រតនា​ នឹង​​ឡើង​សង្វៀន​​​ ​​One Championship​ ប៉ះ​កីឡាករ​ម្ចាស់​ផ្ទះចិន​​​ ខែ​ក្រោយ​​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/15  Category:ជីវិតនិងសង្គម
Tags: