ផ្ដន្ទាទោស​ក្រុម​ឃាតក​៦​នាក់​ដាក់​គុក​ពី​២០​ទៅ​៣០​ឆ្នាំ​ពី​បទ​ល្បួង​រំលោភ​បូក​រួច​សម្លាប់

រាជធានីភ្នំពេញ៖ ក្រុមឃាតកវ័យក្មេង៦នាក់ដែលបានល្បួងស្ត្រីខារ៉ាអូខេនាំទៅរំលោភបូក នៅកណ្ដាលវាលស្រែហើយសម្លាប់ចោល ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមកាលពីវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារពី២០ឆ្នាំទៅ៣០ឆ្នាំ។
ជាមួយគ្នានេះផងដែរ តុលាការក៏បានលើកលែងបុរសចំណាស់ម្នាក់ឲ្យរួចផុតពីបទចោទ និងដោះលែងឲ្យមានសេរីភាពវិញ ក្រោយពីជាប់ពន្ធនាគារជិតមួយឆ្នាំមកហើយ នៅក្នុងសំណុំរឿងឃាតកម្មនោះ។ ជនសង្ស័យដែលចៅក្រមតុលាការលើកលែងចោទឈ្មោះ ព្រៃ សុខឡាក់ អាយុ៥១ឆ្នាំ។
ចំណែកជនជាប់ចោទ ៦នាក់ទៀតដែលតុលាការផ្ដន្ទាទោសរួមមាន ១.ឈ្មោះ ណាង ណាវី អាយុ១៩ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៣០ឆ្នាំ ២.ឈ្មោះ ខាត់ សួរ អាយុ១៩ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ៣០ឆ្នាំ ៣.ឈ្មោះ អៀម ឡុច អាយុ២០ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ៣០ឆ្នាំ ៤.ឈ្មោះ ជិន ណាវី អាយុ២៩ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ៣០ឆ្នាំ ៥.ឈ្មោះ មឿន ខី អាយុ១៨ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់២០ឆ្នាំ និង៦.ឈ្មោះ ម៉ម វណ្ណា អាយុ២០ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់២០ឆ្នាំ។
គួរបញ្ជាក់ថា សំណុំរឿងក្ដីឃាតកម្មដ៏សាហាវរំលោភបូកច្រើននាក់ ហើយសំលាប់ស្ត្រីរងគ្រោះយកសពទៅបោះចោលក្នុងទឹកកាលពីពាក់កណ្ដាលឆ្នាំ២០១៥កន្លងទៅនេះ ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ បញ្ចប់ការសួរដេញដោលក្នុងសវនាការកាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ប៉ុន្តែក្រុមប្រឹក្សាជំនុំជម្រះបានលើកពេលប្រកាសសាលក្រមទៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦នេះវិញ។
ក្នុងសវនាការកាលពីព្រឹកថ្ងៃទី២២ ខែមិថុនា នោះ ក្រុមយុវជនដៃដល់បានបដិសេធចោលទាំងស្រុងនូវការចោទប្រកាន់របស់តំណាងអយ្យការ ពីបទអំពើឃោរឃៅ រំលោភសម្លាប់ តាមមាត្រា២០៥នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៥ នៅក្នុងភូមិព្រៃល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ដោយឡែកចំពោះឈ្មោះ ព្រៃ សុខឡាក់ ដែលពីមុនបានជាប់ចោទពីបទសមគំនិត ត្រូវបានតំណាងអយ្យការស្នើឲ្យលើកលែងចោទ ដោយយោងទៅលើអង្គហេតុមិនពាក់ព័ន្ធនិងបទល្មើស៕

ផ្ដន្ទាទោស​ក្រុម​ឃាតក​៦​នាក់​ដាក់​គុក​ពី​២០​ទៅ​៣០​ឆ្នាំ​ពី​បទ​ល្បួង​រំលោភ​បូក​រួច​សម្លាប់ ផ្ដន្ទាទោស​ក្រុម​ឃាតក​៦​នាក់​ដាក់​គុក​ពី​២០​ទៅ​៣០​ឆ្នាំ​ពី​បទ​ល្បួង​រំលោភ​បូក​រួច​សម្លាប់

ប្រភព៖ kqube

  • ផ្ដន្ទាទោស​ក្រុម​ឃាតក​៦​នាក់​ដាក់​គុក​ពី​២០​ទៅ​៣០​ឆ្នាំ​ពី​បទ​ល្បួង​រំលោភ​បូក​រួច​សម្លាប់已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/15  Category:ជីវិតនិងសង្គម
Tags: